នៅពេលវាឮថាខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅខាងក្រៅ”។
លោកុប្បត្តិ 39:16 - ព្រះគម្ពីរខ្មែរសាកល នាងទុកអាវរបស់យ៉ូសែបនៅក្បែរខ្លួន រហូតដល់ម្ចាស់របស់យ៉ូសែបមកដល់ផ្ទះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានទុកអាវរបស់លោកយ៉ូសែបនៅក្បែរខ្លួន ចាំទម្រាំចៅហ្វាយរបស់លោកវិលត្រឡប់មកផ្ទះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានទុកអាវរបស់លោកយ៉ូសែបនៅជាមួយនាង រហូតទាល់តែប្ដីវិលត្រឡប់មកផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ អាល់គីតាប នាងបានទុកអាវរបស់យូសុះ នៅជាមួយនាងរហូតទាល់តែប្ដី វិលត្រឡប់មកផ្ទះវិញ។ |
នៅពេលវាឮថាខ្ញុំបន្លឺសំឡេងស្រែកឡើង វាក៏ទុកអាវរបស់វាចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅខាងក្រៅ”។
រួចនាងប្រាប់រឿងដដែលនោះដល់ប្ដីថា៖ “ទាសករជនជាតិហេព្រើរដែលបងបាននាំមកឲ្យយើង បានចូលមកចង់មើលងាយខ្ញុំ
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។