Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:17 - ព្រះគម្ពីរខ្មែរសាកល

17 រួច​នាង​ប្រាប់​រឿង​ដដែល​នោះ​ដល់​ប្ដី​ថា​៖ “ទាសករ​ជនជាតិហេព្រើរ​ដែល​បង​បាន​នាំមក​ឲ្យ​យើង បាន​ចូលមក​ចង់មើលងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​ជម្រាប​ប្ដី​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អា​បាវ​សាសន៍​ហេព្រើរ​ដែល​បង​បាន​នាំ​មក​នោះ វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​បាន​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ​ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាង​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​ប្ដី​ថា៖ «ទាសករ​ជាតិ​ហេប្រឺ ដែល​បង​បាន​យក​មក​នោះ វា​មក​រក​រំលោភ​លើ​ខ្ញុំ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​ហៅ​អ្នកផ្ទះ​មក ប្រាប់​ពួកគេ​ថា​៖ “មើល៍! ប្ដីរបស់ខ្ញុំ​បាន​នាំ​អា​ប្រុស​ជនជាតិហេព្រើរ​មក​ឲ្យ​ពួកយើង ដើម្បី​លេងសើច​នឹង​ពួកយើង​ហើយ​! វា​បាន​ចូលមកឯ​ខ្ញុំ​ដើម្បី​ដេក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។


នាង​ទុក​អាវ​របស់យ៉ូសែប​នៅក្បែរ​ខ្លួន រហូតដល់​ម្ចាស់​របស់យ៉ូសែប​មកដល់​ផ្ទះ​វិញ


ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បន្លឺ​សំឡេង​ស្រែកឡើង វា​ក៏​ទុក​អាវ​របស់វា​ចោល​នៅក្បែរ​ខ្ញុំ ហើយ​រត់គេច​ទៅ​ខាងក្រៅ”។


ពួកមនុស្ស​អាក្រក់​បាន​ហូត​ដាវ ព្រមទាំង​យឹត​ធ្នូ​របស់ខ្លួន ដើម្បី​ធ្វើឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ដួល និង​ដើម្បី​សម្លាប់​អ្នកដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន​។


ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។


បបូរមាត់​ដ៏ពិតត្រង់​នៅស្ថិតស្ថេរ​ជារៀងរហូត រីឯ​អណ្ដាត​ភូតភរ​នៅបានតែមួយភ្លែតប៉ុណ្ណោះ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។


អណ្ដាត​ភូតភរ​ស្អប់​អ្នកដែល​វា​សង្កត់សង្កិន ហើយ​មាត់​រលូន​បង្កើត​ការហិនវិនាស​៕


មហាបូជាចារ្យ​ក៏​ហែក​អាវវែង​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “អ្នកនេះ​និយាយប្រមាថព្រះ​ហើយ​! យើង​ត្រូវការ​សាក្សី​អី​ទៀត​? មើល៍! ឥឡូវនេះ​អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម