ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
លោកុប្បត្តិ 37:15 - ព្រះគម្ពីរខ្មែរសាកល មានបុរសម្នាក់ឃើញគាត់ ហើយមើល៍! គាត់កំពុងវង្វេងនៅទីវាល បុរសនោះក៏សួរគាត់ថា៖ “តើឯងកំពុងរកអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបុរសម្នាក់បានឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាល ក៏សួរថា៖ «តើឯងកំពុងរកអី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី អាល់គីតាប បុរសម្នាក់បានប្រទះឃើញយូសុះ កំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ |
ដូច្នេះ អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងទឹកមួយថង់ស្បែក ហើយប្រគល់ទៅហាការដោយដាក់លើស្មានាង ព្រមទាំងប្រគល់កូនទៅនាងផង រួចបញ្ជូននាងទៅ នាងក៏ចេញទៅ ហើយវង្វេងនៅក្នុងទីរហោស្ថានបៀរ-សេបា។
អ៊ីស្រាអែលនិយាយនឹងគាត់ថា៖ “ចូរទៅមើល ថាតើពួកបងប្រុសរបស់ឯងសុខសាន្តឬយ៉ាងណា ហើយហ្វូងចៀមសុខសាន្តឬយ៉ាងណា រួចនាំពាក្យមកយើងវិញ”។ ដូច្នេះ ឪពុកបានចាត់គាត់ពីជ្រលងភ្នំហេប្រុន ហើយគាត់ក៏ទៅដល់ស៊ីគែម។
គាត់ឆ្លើយថា៖ “ខ្ញុំកំពុងរកពួកបងប្រុសរបស់ខ្ញុំ។ សូមប្រាប់ខ្ញុំផង ថាពួកគាត់ឃ្វាលសត្វនៅឯណា?”។
ព្រះយេស៊ូវទ្រង់ងាកមក ហើយទតឃើញពួកគេកំពុងមកតាម ក៏មានបន្ទូលនឹងពួកគេថា៖“តើពួកអ្នករកអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “រ៉ាប៊ី តើលោកគ្រូស្នាក់នៅឯណា?” (រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ)។
ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នារកនរណា?”។
ព្រះអង្គទ្រង់សួរពួកគេម្ដងទៀតថា៖“តើអ្នករាល់គ្នារកនរណា?”។ ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ហេតុអ្វីបានជានាងយំ? តើនាងរកនរណា?”។ នាងស្មានថាជាអ្នកថែសួន ក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ ប្រសិនបើលោកបានយកម្នាក់នោះទៅ សូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅឯណាផង ខ្ញុំនឹងយកគាត់មកវិញ”។
នៅពេលនោះ ពួកសិស្សរបស់ព្រះអង្គមកដល់ ហើយពួកគេក៏ភ្ញាក់ផ្អើលដែលព្រះអង្គកំពុងមានបន្ទូលជាមួយស្ត្រីម្នាក់ ប៉ុន្តែគ្មានអ្នកណាទូលសួរថា: “លោកគ្រូត្រូវការអ្វី?” ឬ “ហេតុអ្វីបានជាលោកគ្រូនិយាយជាមួយនាង?” ឡើយ។