នាងបងបង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថា ម៉ូអាប់។ គាត់ជាឪពុកនៃជនជាតិម៉ូអាប់នៅសព្វថ្ងៃ។
លោកុប្បត្តិ 36:9 - ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អេសាវដូនតារបស់ជនជាតិអេដំនៅតំបន់ភ្នំសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់លោកអេសាវ ជាបុព្វបុរសរបស់ពួកសាសន៍អេដុម នៅស្រុកភ្នំសៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណវង្ស តពីអេសាវជាឰយុកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ |
នាងបងបង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថា ម៉ូអាប់។ គាត់ជាឪពុកនៃជនជាតិម៉ូអាប់នៅសព្វថ្ងៃ។
យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
ដោយបង្គាប់ពួកគេថា៖ “ពួកអ្នកត្រូវនិយាយនឹងអេសាវចៅហ្វាយរបស់ខ្ញុំដូច្នេះថា: ‘យ៉ាកុបបាវបម្រើរបស់លោក ជម្រាបលោកដូច្នេះ: “ខ្ញុំបានរស់នៅបណ្ដោះអាសន្នជាមួយឡាបាន់ ហើយត្រូវបានពន្យារពេលរហូតដល់ឥឡូវនេះ។
នេះជាឈ្មោះរបស់កូនចៅអេសាវ: អេលីផាសជាកូនប្រុសរបស់អ័ដាប្រពន្ធអេសាវ រេហួលជាកូនប្រុសរបស់បាសម៉ាតប្រពន្ធអេសាវ។
មេដឹកនាំម៉ាកឌាល និងមេដឹកនាំអ៊ីរ៉ាម។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិអេដំ តាមទីស្នាក់អាស្រ័យរបស់ពួកគេនៅក្នុងទឹកដីកម្មសិទ្ធិរបស់ពួកគេ។ អេសាវនេះហើយ ជាដូនតារបស់ជនជាតិអេដំ៕