ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:7 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ទ្រព្យសម្បត្តិ​របស់ពួកគេទាំងពីរ​មាន​ច្រើន​ពេក មិនអាច​រស់នៅ​ជាមួយគ្នា​បាន ហើយ​ទឹកដី​ដែល​ពួកគេ​ស្នាក់នៅបណ្ដោះអាសន្ន​នោះ មិនអាច​ទ្រទ្រង់​ពួកគេ​បានទេ ព្រោះតែ​ហ្វូងសត្វ​របស់ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​លោក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​លោក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធ‌ភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក នឹង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​អ្នក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​ទាំង​ពីរ នៅ​ជា​មួយ​គ្នា​បាន​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ឡុត​ក៏​ជ្រើសរើស​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​សម្រាប់​ខ្លួន រួច​ឡុត​បាន​ចេញដំណើរ​ទៅ​ទិសខាងកើត​។ ពួកគេ​បាន​បែកចេញ​ពី​គ្នា​យ៉ាងដូច្នេះ​ឯង​។


ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។


យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។


សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ឯង និង​ពូជពង្ស​របស់ឯង​ដែល​នៅជាមួយ​ឯង នូវ​ពរ​របស់​អ័ប្រាហាំ ដើម្បីឲ្យ​ឯង​បាន​យក​ទឹកដី​ដែល​ឯង​ស្នាក់នៅបណ្ដោះអាសន្ន​ជាកម្មសិទ្ធិ គឺទឹកដី​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ”។


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ