នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។
លោកុប្បត្តិ 36:17 - ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាកូនចៅរបស់រេហួលដែលជាកូនរបស់អេសាវ គឺមេដឹកនាំណាហាត់ មេដឹកនាំសេរ៉ាស មេដឹកនាំសាំម៉ា និងមេដឹកនាំមីសសា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់រេហួលនៅដែនដីអេដំ ពួកគេជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូររបស់កូនចៅរេហួល កូនលោកអេសាវ គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីរេហួលនៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។ អាល់គីតាប រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។ |
នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។
ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
មេដឹកនាំកូរ៉ា មេដឹកនាំកាថាម និងមេដឹកនាំអាម៉ាលេក។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អេលីផាសនៅដែនដីអេដំ ពួកគេជាកូនចៅរបស់អ័ដា។
ទាំងនេះជាកូនចៅរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ គឺមេដឹកនាំយេអ៊ូស មេដឹកនាំយ៉ាឡាម និងមេដឹកនាំកូរ៉ា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អ័ហូលីបាម៉ាកូនស្រីរបស់អ័ណា ដែលជាប្រពន្ធរបស់អេសាវ។