Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​លោក​រេហួល ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាវ មាន​លោក​ណាហាត់ លោក​សេ‌រ៉ាស លោក​សាំម៉ា លោក​មីសសា។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ជា​ភរិយា​របស់​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ទាំងនេះ​ជា​កូនចៅ​របស់​រេហួល​ដែលជា​កូន​របស់​អេសាវ គឺ​មេដឹកនាំ​ណាហាត់ មេដឹកនាំ​សេរ៉ាស មេដឹកនាំ​សាំម៉ា និង​មេដឹកនាំ​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​រេហួល​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​រេហួល កូន​លោក​អេសាវ គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​នឹង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដំម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​រេហួល ដែល​ត្រូវ​ជា​កូន​របស់​អេសាវ មាន​ណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​អំបូរ​រេហួល នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ជា​ភរិយា​របស់​អេសាវ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ លោក​រៀបការ​ជា​មួយ​នាង​យូ‌ឌីត ជា​កូន​របស់​លោក​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀបការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត។


កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។


លោក​កូរេ លោក​កាថាម លោក​អាម៉ា‌ឡេក។ អ្នក​ទាំង​នេះ​ត្រូវ​ជា​មេ‌កន្ទ្រាញ​នៃ​អំបូរ​អេលី‌ផាស នៅ​ស្រុក​អេដុម ហើយ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​អដា។


មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។


នាង​អដា​បង្កើត​បាន​អេលី‌ផាស​ជូន​លោក​អេសាវ នាង​បាស‌ម៉ាត​បង្កើត​រេហួល


កូន​របស់​រេហួល​មាន ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម