លោកុប្បត្តិ 36:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ទាំងនេះជាកូនចៅរបស់រេហួលដែលជាកូនរបស់អេសាវ គឺមេដឹកនាំណាហាត់ មេដឹកនាំសេរ៉ាស មេដឹកនាំសាំម៉ា និងមេដឹកនាំមីសសា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់រេហួលនៅដែនដីអេដំ ពួកគេជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 នេះជាពូជអំបូររបស់កូនចៅរេហួល កូនលោកអេសាវ គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីរេហួលនៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ប្រពន្ធលោកអេសាវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។ សូមមើលជំពូកអាល់គីតាប17 រីឯមេកន្ទ្រាញនៃកូនចៅរបស់រេហួល ដែលត្រូវជាកូនរបស់អេសាវ មានណាហាត់ សេរ៉ាស សាំម៉ា មីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់បាសម៉ាត ជាភរិយារបស់អេសាវ។ សូមមើលជំពូក |