Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:18 - ព្រះគម្ពីរខ្មែរសាកល

18 ទាំងនេះ​ជា​កូនចៅ​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ គឺ​មេដឹកនាំ​យេអ៊ូស មេដឹកនាំ​យ៉ាឡាម និង​មេដឹកនាំ​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​អ័ហូលីបាម៉ា​កូនស្រី​របស់​អ័ណា ដែលជា​ប្រពន្ធ​របស់​អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នេះ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​នាង​អ័ហូ‌លីបាម៉ា ប្រពន្ធ​លោក​អេសាវ គឺ​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​ដែល​កើត​ពី​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ហើយ​ជា​កូន​ស្រី​របស់​លោក​អ័ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អេសាវ មាន​លោក​យេអ៊ូស លោក​យ៉ាឡាម និង​លោក​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ‌កន្ទ្រាញ​នៃ​កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ជា​ភរិយា​របស់​លោក​អេសាវ និង​ជា​កូន​របស់​លោក​អណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​អេសាវ មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ជា​ភរិយា​របស់​អេសាវ និង​ជា​កូន​របស់​អណា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។


ទាំងនេះ​ជា​កូនចៅ​របស់​រេហួល​ដែលជា​កូន​របស់​អេសាវ គឺ​មេដឹកនាំ​ណាហាត់ មេដឹកនាំ​សេរ៉ាស មេដឹកនាំ​សាំម៉ា និង​មេដឹកនាំ​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​រេហួល​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។


អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អេសាវ (​អេសាវ​គឺ​អេដំ​) និង​ជា​មេដឹកនាំ​របស់ពួកគេ​។


អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី


រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម