ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។
លោកុប្បត្តិ 34:13 - ព្រះគម្ពីរខ្មែរសាកល នោះពួកកូនប្រុសរបស់យ៉ាកុបក៏តបនឹងស៊ីគែម និងហេម័រឪពុករបស់គាត់ដោយបោកបញ្ឆោត ពីព្រោះស៊ីគែមបានបង្ខូចឌីណាប្អូនស្រីរបស់ពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះកូនប្រុសៗរបស់លោកយ៉ាកុបក៏ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកដោយល្បិចកល ព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស៊ីគែមបានធ្វើឲ្យនាងឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅស៊ីគែម និងលោកហាម៉ោរ ជាឪពុកគាត់វិញ ដោយកលល្បិចថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម នឹងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ អាល់គីតាប ដោយស៊ីគែមបានធ្វើឲ្យឌីណា ជាប្អូនរបស់ពួកគេបាត់បង់កិត្តិយស កូនប្រុសៗរបស់យ៉ាកកូប ឆ្លើយទៅស៊ីគែម និងហាម៉ោរជាឪពុកគាត់វិញ ដោយកលល្បិចថា៖ |
ចូរដំឡើងថ្លៃបណ្ណាការ និងជំនូនពីខ្ញុំឲ្យច្រើនចុះ ខ្ញុំនឹងជូនអ្វីក៏ដោយដែលពួកលោកប្រាប់ខ្ញុំ សូមគ្រាន់តែឲ្យនាងក្រមុំនោះមកខ្ញុំធ្វើជាប្រពន្ធផង”។
គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់ រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។
ទាំងប្រាប់ថា៖ “ចូរអ្នករាល់គ្នានិយាយថា: ‘ពួកសិស្សរបស់វាបានមកទាំងយប់ លួចសពរបស់វាទៅ ពេលយើងកំពុងដេកលក់’។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។