ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។
លោកុប្បត្តិ 33:8 - ព្រះគម្ពីរខ្មែរសាកល អេសាវសួរទៀតថា៖ “តើក្បួនដង្ហែទាំងអស់នេះដែលខ្ញុំបានជួប មានន័យដូចម្ដេច?”។ យ៉ាកុបតបថា៖ “គឺដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោកម្ចាស់នៃខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មានដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង អាល់គីតាប អេសាវពោលថា៖ «តើប្អូនមានបំណងយកហ្វូងសត្វទាំងប៉ុន្មាន ដែលបងបានជួបនោះ ទៅធ្វើអ្វី?»។ យ៉ាកកូបឆ្លើយថា៖ «ខ្ញុំយកមកជូនលោកបង ដើម្បីសុំលោកបងមេត្តាអធ្យាស្រ័យដល់ខ្ញុំ»។ |
ខ្ញុំមានគោ លា ហ្វូងចៀម បាវបម្រើប្រុស និងបាវបម្រើស្រី; ខ្ញុំបានចាត់គេឲ្យមកប្រាប់លោកម្ចាស់នៃខ្ញុំ ដើម្បីរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក”’”។
ពួកអ្នកនាំសារក៏ត្រឡប់មករកយ៉ាកុបវិញ ហើយជម្រាបថា៖ “ពួកយើងបានទៅជួបអេសាវបងប្រុសរបស់លោកហើយ។ គាត់កំពុងមកទទួលលោក ហើយមានមនុស្សបួនរយនាក់នៅជាមួយគាត់”។
រួចលេអា និងកូនៗរបស់នាងក៏ចូលមកជិត ហើយក្រាបចុះ លុះចុងក្រោយ យ៉ូសែប និងរ៉ាជែលក៏ចូលមកជិត ហើយក្រាបចុះដែរ។
តាំងពីពេលលោកតែងតាំងយ៉ូសែបឲ្យត្រួតលើផ្ទះរបស់លោក និងលើអ្វីៗទាំងអស់ដែលលោកមាន ព្រះយេហូវ៉ាក៏ប្រទានពរផ្ទះរបស់ជនជាតិអេហ្ស៊ីបនោះដោយសារតែយ៉ូសែប ហើយព្រះពររបស់ព្រះយេហូវ៉ាក៏ស្ថិតនៅលើអ្វីៗទាំងអស់ដែលលោកមាន ទាំងនៅផ្ទះ និងនៅទីវាល។