Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:9 - ព្រះគម្ពីរខ្មែរសាកល

9 អេសាវ​និយាយថា​៖ “ប្អូនប្រុស​របស់ខ្ញុំ​អើយ ខ្ញុំ​មាន​ច្រើន​ហើយ​។ ចូរ​ទុក​អ្វីដែល​ជារបស់​ឯង​សម្រាប់​ខ្លួនឯង​ចុះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ លោក​អេសាវ​ឆ្លើយ​ថា៖ «ប្អូន​អើយ បង​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ឯង​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​អេសាវ​ឆ្លើយ​ថា ប្អូន​អើយ អញ​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ផង​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អេសាវ​តប​ថា៖ «ប្អូន​អើយ បង​មាន​ច្រើន​បរិបូណ៌​ហើយ ចូរ​រក្សា​ទុក​អ្វីៗ​ដែល​ជា​របស់​ប្អូន​ទៅ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ឪពុក​របស់គាត់​តប​នឹង​គាត់​ថា​៖ “មើល៍! ទីស្នាក់អាស្រ័យ​របស់ឯង​នឹង​នៅ​ឆ្ងាយពី​ជីជាតិ​នៃ​ផែនដី និង​ឆ្ងាយពី​ទឹកសន្សើម​នៃ​មេឃ​ដ៏ខ្ពស់បំផុត​។


ឯង​នឹង​រស់​ដោយ​ដាវ​របស់ឯង ហើយ​ឯង​នឹង​បម្រើ​ប្អូនប្រុស​របស់ឯង ប៉ុន្តែ​កាលណា​ឯង​រើបម្រះ ឯង​នឹង​បំបាក់​នឹម​របស់វា​ចេញពី​ក​របស់ឯង”។


អេសាវ​ក៏​ចងគំនុំ​នឹង​យ៉ាកុប ព្រោះតែ​ពរ​ដែល​ឪពុក​របស់គាត់​បាន​ឲ្យពរ​យ៉ាកុប​។ អេសាវ​និយាយ​នឹង​ខ្លួនឯង​ថា​៖ “ថ្ងៃ​នៃ​ការកាន់ទុក្ខ​របស់​ឪពុក​អញ​ជិតមកដល់​ហើយ ពេលនោះ​អញ​នឹង​សម្លាប់​យ៉ាកុប​ប្អូនប្រុស​របស់អញ”។


យ៉ាកុប​និយាយថា​៖ “ទេ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់បង សូម​ទទួលយក​ជំនូន​របស់ខ្ញុំ​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង គឺ​ដូចជា​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ ហើយ​បង​ក៏​ទទួល​ខ្ញុំ​ដែរ​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​កាអ៊ីន​ថា​៖ “អេបិល​ប្អូនប្រុស​របស់អ្នក​នៅ​ឯណា​?”។ គាត់​ទូលថា​៖ “ទូលបង្គំ​មិន​ដឹង​ទេ​។ តើ​ទូលបង្គំ​ជា​អ្នកយាម​ប្អូនប្រុស​របស់ទូលបង្គំ​ឬ​?”។


កាលណា​ផ្លូវ​របស់​មនុស្ស​ម្នាក់​គាប់ព្រះហឫទ័យ​ព្រះយេហូវ៉ា សូម្បីតែ​សត្រូវ​របស់អ្នកនោះ​ក៏​ព្រះអង្គ​ធ្វើឲ្យ​នៅសុខសាន្ត​ជាមួយ​គាត់​ដែរ​។


ឈ្លើង​មាន​កូនញី​ពីរ​ដែលស្រែកថា​៖ “ឲ្យ​មក​! ឲ្យ​មក​!”។ មាន​បី​យ៉ាង​ដែល​មិនចេះ​ឆ្អែត ក៏​មាន​បួន​យ៉ាង​ដែល​មិនចេះ​និយាយថា​៖ “ល្មម” គឺ​:


គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។


មិនមែន​ដូចជា​បាវបម្រើ​ទៀតទេ គឺ​លើសជាង​បាវបម្រើ​ទៅទៀត គឺជា​បងប្អូន​ដ៏ជាទីស្រឡាញ់ ជាពិសេស​សម្រាប់​ខ្ញុំ​។ ចុះ​សម្រាប់​អ្នក​វិញ តើ​នឹង​លើសជាង​យ៉ាងណាទៅ គឺ​ទាំង​ខាង​សាច់ឈាម ទាំង​ក្នុង​ព្រះអម្ចាស់​!


ជាការពិត ខ្ញុំ​មាន​អំណរ និង​ការកម្សាន្តចិត្ត​យ៉ាងខ្លាំង ដោយសារតែ​សេចក្ដីស្រឡាញ់​របស់អ្នក ដ្បិត​ប្អូន​អើយ ដួងចិត្ត​របស់​វិសុទ្ធជន​ត្រូវបាន​ធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈ​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម