ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:16 - ព្រះគម្ពីរខ្មែរសាកល

គាត់​ចែក​ហ្វូងសត្វទាំងនោះ​ជា​មួយក្រុមៗ ប្រគល់​ទៅក្នុង​ដៃ​របស់​ពួក​បាវបម្រើ​គាត់ ហើយ​និយាយ​នឹង​ពួក​បាវបម្រើ​ថា​៖ “ចូរ​ឆ្លងទៅ​ខាងមុខ​ខ្ញុំ ហើយ​ទុក​ចន្លោះ​រវាង​មួយក្រុមៗ​ចុះ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​ពួក​អ្នក​បម្រើ​របស់​លោក ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​ឆ្លង​ទៅ​មុន​ខ្ញុំ ហើយ​ដើរ​ឲ្យ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​លោក​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ

សូមមើលជំពូក

អាល់គីតាប

គាត់​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​គាត់​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អូដ្ឋ​ញី​ចិញ្ចឹមយកទឹកដោះ ៣០ ក្បាល ព្រមទាំង​កូន​របស់វា គោញី ៤០ ក្បាល គោឈ្មោល ១០ ក្បាល លាញី ២០ ក្បាល និង​លាឈ្មោល ១០ ក្បាល​។


គាត់​បង្គាប់​បាវបម្រើ​ទីមួយ​ថា​៖ “ពេល​អេសាវ​បងប្រុស​របស់ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា​: ‘តើ​អ្នក​ជាមនុស្ស​របស់​អ្នកណា​? តើ​អ្នក​ទៅ​ឯណា​? ចុះ​សត្វទាំងនេះ​ដែល​នៅមុខ​អ្នក​ជារបស់​អ្នកណា​?’


ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។


មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។


សមត្ថភាពពិចារណា​នឹង​ថែរក្សា​អ្នក ហើយ​ការយល់ដឹង​នឹង​ការពារ​អ្នក


ជាការពិត ព្រះ​របស់គេ​បាន​អប់រំ​គេ​អំពី​របៀបត្រឹមត្រូវ ព្រមទាំង​បង្រៀន​គេ​ផង​។


“មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។