ហ្វូងសត្វក៏ពាក់គ្នានៅមុខមែកឈើទាំងនោះ រួចហ្វូងសត្វបង្កើតកូនសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរពពាល។
លោកុប្បត្តិ 31:9 - ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលព្រះបានដកយកហ្វូងសត្វរបស់ឪពុកពួកអូន ហើយប្រទានដល់បង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះទ្រង់បានដកហូតហ្វូងសត្វឪពុករបស់អូន ហើយប្រគល់មកឲ្យបង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានដកហូតហ្វូងសត្វពីឪពុករបស់នាង ហើយប្រគល់មកឲ្យបង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះទ្រង់បានដកហ្វូងសត្វរបស់ឪពុកឯងប្រទានមកឲ្យអញវិញហើយ អាល់គីតាប អុលឡោះបានដកហូតហ្វូងសត្វពីឪពុករបស់អូនហើយប្រគល់មកឲ្យបង។ |
ហ្វូងសត្វក៏ពាក់គ្នានៅមុខមែកឈើទាំងនោះ រួចហ្វូងសត្វបង្កើតកូនសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរពពាល។
យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
គ្រប់ទាំងទ្រព្យសម្បត្តិដែលព្រះបានដកយកពីឪពុករបស់ពួកខ្ញុំ គឺជារបស់ពួកខ្ញុំ និងកូនៗរបស់ពួកខ្ញុំ។ ដូច្នេះឥឡូវនេះ សូមធ្វើអ្វីៗទាំងអស់ដែលព្រះបានមានបន្ទូលនឹងបងចុះ”។
មនុស្សល្អបន្សល់មរតកទុកឲ្យកូនចៅនៃកូនចៅ រីឯទ្រព្យសម្បត្តិរបស់មនុស្សបាបវិញ ត្រូវបានរក្សាទុកសម្រាប់មនុស្សសុចរិត។
តើគ្មានច្បាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើជាមួយនឹងរបស់ខ្ញុំទេឬ? ឬមួយក៏អ្នកច្រណែនដោយសារខ្ញុំមានចិត្តល្អ?’។