សូមប្រគល់ពួកប្រពន្ធ និងកូនៗរបស់ខ្ញុំដែលខ្ញុំបានបម្រើលោកអ៊ំដើម្បីបានពួកគេ មកខ្ញុំផង នោះខ្ញុំនឹងចាកចេញទៅ ដ្បិតលោកអ៊ំដឹងការងារដែលខ្ញុំបានបម្រើលោកអ៊ំហើយ”។
លោកុប្បត្តិ 31:6 - ព្រះគម្ពីរខ្មែរសាកល រីឯពួកអូនក៏ដឹងហើយថា បងបានបម្រើឪពុករបស់ពួកអូនអស់ពីកម្លាំងរបស់បង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អូនដឹងស្រាប់ហើយថា បងបានបម្រើឪពុករបស់អូនអស់ពីកម្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់នាងយ៉ាងអស់ពីចិត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងក៏ដឹងថា អញបានបំរើឪពុកឯងអស់ពីកំឡាំងដែរ តែឪពុកឯងបានបញ្ឆោតអញ ហើយបានបំផ្លាស់ឈ្នួលរបស់អញ១០ដងហើយ អាល់គីតាប អូនទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់អូនយ៉ាងអស់ពីចិត្ត |
សូមប្រគល់ពួកប្រពន្ធ និងកូនៗរបស់ខ្ញុំដែលខ្ញុំបានបម្រើលោកអ៊ំដើម្បីបានពួកគេ មកខ្ញុំផង នោះខ្ញុំនឹងចាកចេញទៅ ដ្បិតលោកអ៊ំដឹងការងារដែលខ្ញុំបានបម្រើលោកអ៊ំហើយ”។
យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “លោកអ៊ំដឹងថាខ្ញុំបានបម្រើលោកអ៊ំយ៉ាងណា ហើយក៏ដឹងថាហ្វូងសត្វរបស់លោកអ៊ំទៅជាយ៉ាងណា ពេលនៅជាមួយខ្ញុំ។
យ៉ាងណាមិញ ឪពុករបស់ពួកអូនបានបោកបញ្ឆោតបង ហើយបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដប់ដងហើយ ប៉ុន្តែព្រះមិនឲ្យគាត់ធ្វើអាក្រក់ដល់បងឡើយ។
អ្នកបម្រើរាល់គ្នាអើយ ចូរចុះចូលនឹងចៅហ្វាយដោយការកោតខ្លាចទាំងស្រុង មិនគ្រាន់តែចំពោះចៅហ្វាយល្អ និងស្លូតប៉ុណ្ណោះទេ គឺចំពោះចៅហ្វាយខូចផងដែរ។