ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។
លោកុប្បត្តិ 30:9 - ព្រះគម្ពីរខ្មែរសាកល កាលលេអាឃើញថាខ្លួនលែងមានកូនទៀត នាងក៏យកស៊ីលផាបាវបម្រើស្រីរបស់ខ្លួនឲ្យយ៉ាកុបធ្វើជាប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកស្រីលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកនាងស៊ីលផា ជាស្រីបម្រើរបស់គាត់ មកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ អាល់គីតាប កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។ |
ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។
នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “លើកនេះ ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា យូដា។ បន្ទាប់មក នាងក៏លែងមានកូនទៀត៕
ព្រះទ្រង់សណ្ដាប់លេអា នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសទីប្រាំឲ្យយ៉ាកុប។
ដូច្នេះ នាងឲ្យប៊ីលហាបាវបម្រើស្រីរបស់ខ្លួនទៅយ៉ាកុបធ្វើជាប្រពន្ធ យ៉ាកុបក៏ចូលទៅឯនាង។
រ៉ាជែលនិយាយថា៖ “ខ្ញុំបានបោកចំបាប់ជាមួយបងស្រីរបស់ខ្ញុំ ដោយការបោកចំបាប់ដ៏ខ្លាំង ហើយក៏បានឈ្នះ”។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា ណែបថាលី។
ទាំងនេះជាកូនចៅរបស់ស៊ីលផាដែលឡាបាន់បានឲ្យនាងទៅលេអាកូនស្រីរបស់គាត់។ កូនចៅដែលនាងបង្កើតឲ្យយ៉ាកុប មាន ១៦ នាក់។