Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 46:18 - ព្រះគម្ពីរខ្មែរសាកល

18 ទាំងនេះ​ជា​កូនចៅ​របស់​ស៊ីលផា​ដែល​ឡាបាន់​បាន​ឲ្យ​នាង​ទៅ​លេអា​កូនស្រី​របស់គាត់​។ កូនចៅ​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប មាន ១៦ នាក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 (អ្នក​ទាំង​នេះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យលោក​យ៉ាកុប គឺ​ទាំង​អស់​មាន​ដប់​ប្រាំមួយ​នាក់)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ទាំង​នោះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា។ នាង​ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​លោក​យ៉ាកុប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 46:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ឲ្យ​ស៊ីលផា​បាវបម្រើស្រី​របស់គាត់ ដល់​លេអា​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។


កូនប្រុស​របស់​ស៊ីលផា​បាវបម្រើស្រី​របស់​លេអា មាន​កាដ និង​អេស៊ើរ​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​យ៉ាកុប​ដែល​កើតមក​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម​។


ពួក​កូនប្រុស​របស់​អេស៊ើរ មាន​យីមណា យីសវ៉ា យីសវី និង​បេរា ព្រមទាំង​សេរ៉ា​ប្អូនស្រី​របស់ពួកគេ រីឯ​ពួក​កូនប្រុស​របស់​បេរា មាន​ហេប៊ើរ និង​ម៉ាលគាល​។


ពួក​កូនប្រុស​របស់​រ៉ាជែល​ប្រពន្ធ​របស់​យ៉ាកុប មាន​យ៉ូសែប និង​បេនយ៉ាមីន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម