ឡាបាន់សួរថា៖ “តើយើងគួរឲ្យអ្វីដល់ឯង?”។ យ៉ាកុបឆ្លើយថា៖ “លោកអ៊ំមិនបាច់ឲ្យអ្វីដល់ខ្ញុំឡើយ។ បើសិនលោកអ៊ំធ្វើការនេះដល់ខ្ញុំ ខ្ញុំនឹងត្រឡប់ទៅឃ្វាល និងថែរក្សាហ្វូងសត្វរបស់លោកអ៊ំទៀត
លោកុប្បត្តិ 30:32 - ព្រះគម្ពីរខ្មែរសាកល គឺនៅថ្ងៃនេះ សូមឲ្យខ្ញុំទៅក្នុងហ្វូងសត្វទាំងមូលរបស់លោកអ៊ំ ដើម្បីញែកអស់ទាំងចៀមសម្បុរពព្លាក់ និងសម្បុរពពាល ហើយចៀមសម្បុរខ្មៅទាំងអស់ក្នុងកូនចៀម ព្រមទាំងសត្វសម្បុរពពាល និងសម្បុរពព្លាក់ក្នុងហ្វូងពពែ ចេញពីហ្វូងសត្វរបស់លោកអ៊ំ ទុកជាថ្លៃឈ្នួលរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងទៅរកមើលក្នុងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីញែកសត្វពព្លាក់ ពពាល និងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាល ពព្លាក់ក្នុងហ្វូងពពែផង ទុកជាឈ្នួលសម្រាប់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ នឹងពពាល ហើយនឹងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ អាល់គីតាប ថ្ងៃនេះ ខ្ញុំនឹងទៅពិនិត្យមើលហ្វូងសត្វទាំងមូលរបស់លោកឪពុក ហើយញែកកូនចៀមទាំងប៉ុន្មាន ដែលមានសម្បុរពព្លាក់ ពពាល និងចៀមទាំងប៉ុន្មានដែលមានសម្បុរស្រអាប់ ចេញពីហ្វូងចៀមរបស់លោកឪពុក។ ខ្ញុំក៏នឹងញែកពពែទាំងប៉ុន្មាន ដែលមានសម្បុរពពាល និងពព្លាក់ ចេញពីហ្វូងពពែរបស់លោកឪពុកដែរ។ ខ្ញុំសុំយកសត្វទាំងនោះទុកជាថ្លៃឈ្នួល។ |
ឡាបាន់សួរថា៖ “តើយើងគួរឲ្យអ្វីដល់ឯង?”។ យ៉ាកុបឆ្លើយថា៖ “លោកអ៊ំមិនបាច់ឲ្យអ្វីដល់ខ្ញុំឡើយ។ បើសិនលោកអ៊ំធ្វើការនេះដល់ខ្ញុំ ខ្ញុំនឹងត្រឡប់ទៅឃ្វាល និងថែរក្សាហ្វូងសត្វរបស់លោកអ៊ំទៀត
ដូច្នេះនៅថ្ងៃក្រោយ កាលណាលោកអ៊ំមកពិនិត្យថ្លៃឈ្នួលរបស់ខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងឆ្លើយជំនួសខ្ញុំ គឺបើសិនមានសត្វណាដែលមិនមានសម្បុរពពាល ឬសម្បុរពព្លាក់នៅក្នុងហ្វូងពពែ ឬមានសត្វណាមិនមានសម្បុរខ្មៅនៅក្នុងកូនចៀមនៅជាមួយខ្ញុំ វាជារបស់លួច”។
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ ឡាបាន់បានញែកពពែឈ្មោលសម្បុរឆ្នូត និងសម្បុរពពាល រហូតដល់អស់ទាំងពពែញីសម្បុរពព្លាក់ និងសម្បុរពពាល គឺសត្វទាំងអស់ដែលលាយសម្បុរស និងអស់ទាំងសត្វសម្បុរខ្មៅនៅក្នុងកូនចៀម ហើយប្រគល់ទៅក្នុងដៃរបស់ពួកកូនប្រុសគាត់
“នៅរដូវហ្វូងសត្វដោយញីដោយឈ្មោល បងក៏ងើបភ្នែកឡើង ហើយឃើញនៅក្នុងយល់សប្តិ នោះមើល៍! ពពែឈ្មោលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗ!
ពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរពព្លាក់នឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរពព្លាក់ ហើយពេលណាគាត់និយាយដូច្នេះថា: ‘សត្វសម្បុរឆ្នូតនឹងទៅជាថ្លៃឈ្នួលរបស់ឯង’ នោះហ្វូងសត្វទាំងអស់ក៏កើតកូនមកសុទ្ធតែសម្បុរឆ្នូតដែរ។