Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:31 - ព្រះគម្ពីរខ្មែរសាកល

31 ឡាបាន់​សួរថា​៖ “តើ​យើង​គួរ​ឲ្យ​អ្វី​ដល់​ឯង​?”។ យ៉ាកុប​ឆ្លើយថា​៖ “លោកអ៊ំ​មិន​បាច់​ឲ្យ​អ្វី​ដល់​ខ្ញុំ​ឡើយ​។ បើសិន​លោកអ៊ំ​ធ្វើ​ការ​នេះ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ត្រឡប់ទៅ​ឃ្វាល និង​ថែរក្សា​ហ្វូងសត្វ​របស់លោកអ៊ំ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ដល់​កូន?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​ឪ​ពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ បើ​លោក​ឪពុក​ព្រម​ធ្វើ​ដូច្នេះ​ឲ្យ​ខ្ញុំ​មែន នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​ឡាបាន់​សួរ​ថា តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង យ៉ាកុប​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្វី​មក​ខ្ញុំ​សោះ បើ​លោក​ឪពុក​នឹង​ធ្វើ​ដូច្នេះ នោះ​ខ្ញុំ​នឹង​នៅ​ឃ្វាល ហើយ​ថែ​រក្សា​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ឡាបាន់​សួរ​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» យ៉ាកកូប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្តាប់​សេចក្តី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ​ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​តទៅ​មុខ​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តាមពិត​មុន​ខ្ញុំ​មក លោកអ៊ំ​មាន​តែបន្តិច​ទេ ប៉ុន្តែ​វា​បាន​កើនឡើង​យ៉ាងច្រើនសន្ធឹក ហើយ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​លោកអ៊ំ​តាមរយៈ​ការមកដល់​របស់ខ្ញុំ​។ ចុះ​ឥឡូវនេះ តើ​ពេលណា​ទើប​ខ្ញុំ​អាច​ធ្វើ​សម្រាប់​ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​?”។


គឺនៅ​ថ្ងៃនេះ សូមឲ្យ​ខ្ញុំ​ទៅ​ក្នុង​ហ្វូងសត្វ​ទាំងមូល​របស់លោកអ៊ំ ដើម្បី​ញែក​អស់ទាំង​ចៀម​សម្បុរពព្លាក់ និង​សម្បុរពពាល ហើយ​ចៀម​សម្បុរខ្មៅ​ទាំងអស់​ក្នុង​កូនចៀម ព្រមទាំង​សត្វ​សម្បុរពពាល និង​សម្បុរពព្លាក់​ក្នុង​ហ្វូង​ពពែ ចេញ​ពី​ហ្វូងសត្វរបស់លោកអ៊ំ ទុកជា​ថ្លៃឈ្នួល​របស់ខ្ញុំ​។


ការដែល​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា ប្រសើរ​ជាង​ទុកចិត្តលើ​មនុស្ស


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម