កាលលេអាឃើញថាខ្លួនលែងមានកូនទៀត នាងក៏យកស៊ីលផាបាវបម្រើស្រីរបស់ខ្លួនឲ្យយ៉ាកុបធ្វើជាប្រពន្ធ។
លោកុប្បត្តិ 30:3 - ព្រះគម្ពីរខ្មែរសាកល នាងក៏និយាយថា៖ “មើល៍! ប៊ីលហាបាវបម្រើស្រីរបស់ខ្ញុំ។ សូមចូលទៅឯនាងចុះ ដើម្បីឲ្យនាងអាចបង្កើតកូនដាក់នៅលើភ្លៅរបស់ខ្ញុំ នោះខ្ញុំអាចបានកូនដែរ តាមរយៈនាង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងពោលថា៖ «នេះនែ៎ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់លើភ្លៅខ្ញុំ ហើយខ្ញុំនឹងបានកូនដោយសារវា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា អាល់គីតាប រ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។ |
កាលលេអាឃើញថាខ្លួនលែងមានកូនទៀត នាងក៏យកស៊ីលផាបាវបម្រើស្រីរបស់ខ្លួនឲ្យយ៉ាកុបធ្វើជាប្រពន្ធ។
ទាំងនេះជាកូនចៅរបស់ប៊ីលហាដែលឡាបាន់ឲ្យនាងទៅរ៉ាជែលកូនស្រីរបស់គាត់។ កូនចៅដែលនាងបង្កើតឲ្យយ៉ាកុប មានទាំងអស់ ៧ នាក់។
យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអិម រហូតដល់បីតំណ។ ពួកកូនរបស់ម៉ាគារជាកូនរបស់ម៉ាណាសេ ក៏ត្រូវបានបង្កើតដាក់នៅលើភ្លៅរបស់យ៉ូសែបដែរ។