កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
លោកុប្បត្តិ 30:25 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីរ៉ាជែលបង្កើតយ៉ូសែប យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “សូមបញ្ជូនខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានទៅកន្លែងរបស់ខ្ញុំ និងស្រុករបស់ខ្ញុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅស្រុកខ្ញុំវិញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលលោកស្រីរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ អាល់គីតាប ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ |
កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
រួចគាត់ និងមនុស្សដែលនៅជាមួយគាត់ក៏ហូប និងផឹក ហើយស្នាក់នៅមួយយប់។ ពេលក្រោកឡើងពីព្រលឹម គាត់ក៏និយាយថា៖ “សូមបញ្ជូនខ្ញុំទៅឯចៅហ្វាយរបស់ខ្ញុំវិញទៅ”។
ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោល និងជាកន្លែងដែលអ្នកបានបន់បំណន់ដល់យើង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ ហើយត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញចុះ!’”។
ឡាបាន់ក្រោកឡើងពីព្រលឹម ហើយថើបចៅៗ និងពួកកូនស្រីរបស់គាត់ ព្រមទាំងឲ្យពរពួកគេ។ រួចឡាបាន់ក៏ចាកចេញទៅ ហើយត្រឡប់ទៅកន្លែងរបស់ខ្លួនវិញ៕
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ