នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។
លោកុប្បត្តិ 30:15 - ព្រះគម្ពីរខ្មែរសាកល លេអាតបនឹងនាងថា៖ “ដែលឯងដណ្ដើមយកប្ដីរបស់យើង តើមិនគ្រប់គ្រាន់ទេឬ បានជាឯងចង់ដណ្ដើមយកផ្លែស្នេហ៍របស់កូនប្រុសយើងទៀត?”។ រ៉ាជែលនិយាយថា៖ “ធ្វើដូច្នេះវិញ គាត់អាចរួមដំណេកជាមួយបងបាននៅយប់នេះ ជាថ្នូរនឹងផ្លែស្នេហ៍របស់កូនប្រុសបង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាតបថា៖ «ឯងយកប្ដីរបស់អញប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬ បានជាចង់យកផ្លែស្នេហ៍កូនអញទៀត?»។ លោកស្រីរ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ អាល់គីតាប លេអាតបថា៖ «ឯងយកប្ដីរបស់ខ្ញុំប៉ុណ្ណឹងហើយ នៅតែមិនល្មមទេឬបានជាចង់យកផ្លែស្នេហ៍កូនខ្ញុំទៀត?»។ រ៉ាជែលតបវិញថា៖ «ដូច្នេះ យប់នេះ ឲ្យគាត់រួមដំណេកជាមួយបងទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ |
នៅរដូវច្រូតស្រូវសាលី រូបេនចេញទៅ ហើយឃើញផ្លែស្នេហ៍នៅទីវាល ក៏យកមកឲ្យលេអាម្ដាយរបស់គាត់ នោះរ៉ាជែលនិយាយនឹងលេអាថា៖ “សូមឲ្យផ្លែស្នេហ៍ខ្លះរបស់កូនប្រុសបងដល់ខ្ញុំផង”។
កាលយ៉ាកុបមកពីទីវាលវិញនៅពេលល្ងាច លេអាក៏ចេញទៅទទួលគាត់ ហើយនិយាយថា៖ “បងត្រូវចូលមកឯខ្ញុំ ពីព្រោះខ្ញុំពិតជាបានជួលបងដោយផ្លែស្នេហ៍របស់កូនប្រុសខ្ញុំ”។ ដូច្នេះ គាត់ក៏រួមដំណេកជាមួយនាងនៅយប់នោះ។
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
រីឯសម្រាប់ខ្ញុំ ការដែលត្រូវអ្នករាល់គ្នា ឬសាលាក្ដីរបស់មនុស្សវិនិច្ឆ័យ ជារឿងតូចបំផុតទេ។ តាមពិត សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំមិនវិនិច្ឆ័យដែរ។