Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:16 - ព្រះគម្ពីរខ្មែរសាកល

16 កាល​យ៉ាកុប​មក​ពី​ទីវាល​វិញ​នៅ​ពេលល្ងាច លេអា​ក៏​ចេញទៅ​ទទួល​គាត់ ហើយ​និយាយថា​៖ “បង​ត្រូវ​ចូលមកឯ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ពិតជា​បាន​ជួល​បង​ដោយ​ផ្លែស្នេហ៍​របស់​កូនប្រុស​ខ្ញុំ”។ ដូច្នេះ គាត់​ក៏​រួមដំណេក​ជាមួយ​នាង​នៅ​យប់​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ពេល​ល្ងាច កាល​លោក​យ៉ាកុប​វិល​មក​ពី​ចម្ការ​វិញ នាង​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា៖ «យប់​នេះ បង​ត្រូវ​ចូល​មកឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​បង​ដោយ​ផ្លែ​ស្នេហ៍​កូនរបស់​ខ្ញុំ​ហើយ»។ ដូច្នេះ លោក​ក៏​ដេក​ជា‌មួយ​នាង​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​ពេល​ល្ងាច លោក​យ៉ាកុប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លោក​ស្រី​លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដល់​ល្ងាច​កាល​យ៉ាកុប​វិល​មក​ពី​ចំការ​វិញ នោះ​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា អ្នក​ត្រូវ​អញ្ជើញ​ចូល​ទៅ​ឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​អ្នក​ដោយ​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​ហើយ ដូច្នេះ គាត់​ក៏​ដេក​ជា​មួយ​នឹង​នាង​ក្នុង​យប់​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នៅ​ពេល​ល្ងាច យ៉ាកកូប​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ លេអា​ក៏​រត់​ទៅ​ទទួល ហើយ​ពោល​ថា៖ «យប់​នេះ​បង​ត្រូវ​សម្រាន្ត​ជា​មួយ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​យក​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ មក​ដូរ​ជា​ថ្នូរ​ហើយ»។ ដូច្នេះ យ៉ាកកូប​ក៏​រួម​ដំណេក​ជា​មួយ​គាត់​នៅ​យប់​នោះ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​ច្រូត​ស្រូវសាលី រូបេន​ចេញទៅ ហើយ​ឃើញ​ផ្លែស្នេហ៍​នៅ​ទីវាល ក៏​យកមក​ឲ្យ​លេអា​ម្ដាយ​របស់គាត់ នោះ​រ៉ាជែល​និយាយ​នឹង​លេអា​ថា​៖ “សូម​ឲ្យ​ផ្លែស្នេហ៍​ខ្លះ​របស់​កូនប្រុស​បង​ដល់​ខ្ញុំ​ផង”។


លេអា​តប​នឹង​នាង​ថា​៖ “ដែល​ឯង​ដណ្ដើមយក​ប្ដី​របស់យើង តើ​មិនគ្រប់គ្រាន់​ទេ​ឬ បានជា​ឯង​ចង់​ដណ្ដើមយក​ផ្លែស្នេហ៍​របស់​កូនប្រុស​យើង​ទៀត​?”។ រ៉ាជែល​និយាយថា​៖ “ធ្វើដូច្នេះវិញ គាត់​អាច​រួមដំណេក​ជាមួយ​បង​បាន​នៅ​យប់​នេះ ជាថ្នូរនឹង​ផ្លែស្នេហ៍​របស់​កូនប្រុស​បង”។


ព្រះ​ទ្រង់​សណ្ដាប់​លេអា នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កូនប្រុស​ទីប្រាំ​ឲ្យ​យ៉ាកុប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម