កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
លោកុប្បត្តិ 3:8 - ព្រះគម្ពីរខ្មែរសាកល នៅពេលថ្ងៃត្រជាក់ ពួកគេបានឮសូរព្រះយេហូវ៉ាដ៏ជាព្រះយាងក្នុងសួន មនុស្ស និងប្រពន្ធរបស់គាត់ក៏ពួនពីព្រះភក្ត្ររបស់ព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលយាងនៅក្នុងសួនច្បារ នៅពេលថ្ងៃល្ហើយ នោះបុរស និងប្រពន្ធគាត់ ក៏ពួនពីព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួនច្បារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរបានឮព្រះសូរសៀងរបស់ព្រះជាអម្ចាស់ ដែលយាងកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រីក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យព្រះជាអម្ចាស់ទតឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ នោះអ័ដាម នឹងប្រពន្ធគាត់ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុងសួនច្បារ។ អាល់គីតាប អ្នកទាំងពីរបានឮសំឡេងរបស់អុលឡោះតាអាឡាជាម្ចាស់ ដែលមកកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យអុលឡោះតាអាឡាជាម្ចាស់មើលឃើញ។ |
កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
គាត់ក៏ទូលថា៖ “ទូលបង្គំបានឮសូរព្រះអង្គនៅក្នុងសួន ទូលបង្គំក៏ខ្លាច ពីព្រោះទូលបង្គំនៅខ្លួនទទេ បានជាទូលបង្គំពួន”។
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
ពួកគេកំពុងអនុវត្តឲ្យឃើញនូវការទាមទាររបស់ក្រឹត្យវិន័យដែលមានចារឹកនៅក្នុងចិត្តរបស់ពួកគេ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏ធ្វើបន្ទាល់ជាមួយដែរ។ គំនិតក្នុងខ្លួនគេក៏ចោទគ្នាទៅវិញទៅមក ថែមទាំងដោះសាទៀតផង។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
បណ្ដាស្ដេចនៃផែនដី ពួកអ្នកធំ ពួកមេទ័ព ពួកអ្នកមាន ពួកខ្លាំងពូកែ ហើយអស់ទាំងទាសករ និងមនុស្សមានសេរីភាព បានលាក់ខ្លួនក្នុងរអាងភ្នំ និងនៅតាមថ្មនៅលើភ្នំ។