កាលនោះ ពួកគេទាំងពីរនៅខ្លួនទទេ គឺមនុស្ស និងប្រពន្ធរបស់គាត់ ប៉ុន្តែពួកគេមិនអៀនខ្មាសឡើយ៕
លោកុប្បត្តិ 3:7 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង អាល់គីតាប ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វា មកខ្ទាស់ធ្វើជាប៉ឹង បិទបាំងកាយ។ |
កាលនោះ ពួកគេទាំងពីរនៅខ្លួនទទេ គឺមនុស្ស និងប្រពន្ធរបស់គាត់ ប៉ុន្តែពួកគេមិនអៀនខ្មាសឡើយ៕
ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។
ភាពអាក្រាតរបស់អ្នកនឹងត្រូវបានបើកបង្ហាញ ភាពអាម៉ាស់របស់អ្នកនឹងត្រូវគេឃើញ។ យើងនឹងសងសឹក ឥតត្រាប្រណីមនុស្សណាឡើយ។
សំណាញ់របស់ពួកគេប្រើជាសម្លៀកបំពាក់មិនបានទេ ហើយពួកគេបិទបាំងកាយដោយកិច្ចការរបស់ខ្លួនក៏មិនបានដែរ កិច្ចការរបស់ពួកគេជាកិច្ចការទុច្ចរិត ហើយមានអំពើហិង្សានៅក្នុងដៃរបស់ពួកគេ។
នៅក្នុងស្ថានមនុស្សស្លាប់ ពេលសេដ្ឋីនោះកំពុងរងទារុណកម្ម គាត់ក៏ងើបភ្នែកឡើងឃើញអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅនឹងដើមទ្រូងលោក។
ហើយចំពោះអវយវៈទាំងនោះដែលមើលទៅដូចជាមិនសូវមានកិត្ដិយសក្នុងរូបកាយ យើងក៏បន្ថែមកិត្តិយសឲ្យកាន់តែច្រើន; ដូច្នេះអវយវៈរបស់យើងដែលមិនល្អមើល ក៏កាន់តែមានភាពសមរម្យទៅទៀត