មនុស្សនោះដាក់ឈ្មោះប្រពន្ធរបស់ខ្លួនថា អេវ៉ា ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់ដែលមានជីវិត។
លោកុប្បត្តិ 3:21 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសម្លៀកបំពាក់ស្បែកសម្រាប់អ័ដាម និងប្រពន្ធរបស់គាត់ ហើយស្លៀកពាក់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យលោកអដាំ និងភរិយារបស់គាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម នឹងប្រពន្ធគាត់ពាក់បិទបាំងកាយ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យអាដាម និងភរិយារបស់គាត់។ |
មនុស្សនោះដាក់ឈ្មោះប្រពន្ធរបស់ខ្លួនថា អេវ៉ា ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់ដែលមានជីវិត។
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថា៖ “មើល៍! មនុស្សបានត្រឡប់ដូចជាម្នាក់ក្នុងចំណោមពួកយើងហើយ គឺដឹងល្អអាក្រក់។ ឥឡូវនេះ ក្រែងលោគេលូកដៃទៅបេះពីដើមឈើនៃជីវិតមកហូបដែរ ហើយមានជីវិតរស់ជារៀងរហូត”។
ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ
ហើយចំពោះអវយវៈទាំងនោះដែលមើលទៅដូចជាមិនសូវមានកិត្ដិយសក្នុងរូបកាយ យើងក៏បន្ថែមកិត្តិយសឲ្យកាន់តែច្រើន; ដូច្នេះអវយវៈរបស់យើងដែលមិនល្អមើល ក៏កាន់តែមានភាពសមរម្យទៅទៀត
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕