រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
លោកុប្បត្តិ 29:13 - ព្រះគម្ពីរខ្មែរសាកល នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់ អាល់គីតាប កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។ |
រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។
ឡាបាន់និយាយថា៖ “អ្នកដ៏មានព្រះពររបស់ព្រះយេហូវ៉ាអើយ អញ្ជើញចូលមក! ហេតុអ្វីបានជាលោកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងសម្រាប់អូដ្ឋដែរ”។
ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ។ ឡាបាន់ក៏ស្រាយអូដ្ឋ ហើយឲ្យចំបើង និងចំណីដល់អូដ្ឋ ព្រមទាំងឲ្យទឹកសម្រាប់លាងជើងបុរសនោះ និងពួកមនុស្សដែលមកជាមួយគាត់ផង។
អេសាវរត់មកជួបគាត់ ឱបគាត់ ហើយកៀកកគាត់ ព្រមទាំងថើបគាត់ផង រួចពួកគេទាំងពីរក៏យំ។
គាត់ក៏ថើបបងប្រុសទាំងអស់របស់គាត់ ហើយយំឱបពួកគេ។ បន្ទាប់មក បងប្អូនរបស់គាត់និយាយជាមួយគាត់។
អ្នកមិនបានថើបខ្ញុំទេ រីឯនាងវិញ នាងចេះតែថើបជើងខ្ញុំឥតឈប់ តាំងពីខ្ញុំបានចូលមក។
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។