Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:14 - ព្រះគម្ពីរខ្មែរសាកល

14 ឡាបាន់​និយាយ​នឹង​គាត់​ថា​៖ “ឯង​ពិតជា​ឆ្អឹង និង​ជា​សាច់សាលោហិត​របស់យើង​មែន”។ ដូច្នេះ យ៉ាកុប​ក៏​រស់នៅ​ជាមួយ​គាត់​មួយខែ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឡាបាន់​និយាយ​ថា ឯង​ជា​សាច់​ឈាម​របស់​អញ​ពិត​មែន រួច​យ៉ាកុប​ក៏​នៅ​ជា​មួយ​នឹង​គាត់​១​ខែ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ យ៉ាកកូប​ស្នាក់​នៅ​ជា​មួយ​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។


មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។


យ៉ាកុប​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​សាច់ញាតិ​របស់​ឪពុក​នាង ហើយ​ថា​គាត់​ជា​កូនប្រុស​របស់​រេបិកា ដូច្នេះ​នាង​ក៏​រត់ទៅ​ប្រាប់​ឪពុក​របស់នាង​។


បន្ទាប់មក ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “ដោយព្រោះ​ឯង​ជា​សាច់ញាតិ​របស់យើង តើ​ឯង​ត្រូវតែ​បម្រើ​យើង​ទទេ​ឬ​? ចូរ​ប្រាប់​យើង​មក តើ​ឯង​ចង់បាន​ថ្លៃឈ្នួល​ជា​អ្វី​?”។


មក៍! ចូរឲ្យ​យើង​លក់​វា​ទៅ​ជនជាតិអ៊ីសម៉ាអែល​វិញ ហើយ​កុំឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​ប្អូនប្រុស​របស់យើង ជា​សាច់សាលោហិត​របស់យើង”។ ពួក​បងប្អូន​របស់គាត់​ក៏​ស្ដាប់តាម​។


ដើម្បី​ខ្ញុំ​បាន​ធ្វើឲ្យ​ជនរួមជាតិ​របស់ខ្ញុំ​ច្រណែន​ដោយប្រការណាមួយ ហើយ​បាន​សង្គ្រោះ​អ្នកខ្លះ​ក្នុង​ពួកគេ​។


ពីព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម