លោកុប្បត្តិ 29:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 កាលលោកឡាបាន់ឮដំណឹងថា លោកយ៉ាកុបជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំលោកយ៉ាកុបចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបរៀបរាប់ប្រាប់លោកឡាបាន់ តាមដំណើររឿងទាំងអស់។ សូមមើលជំពូកអាល់គីតាប13 កាលឡាបាន់ឮដំណឹងថា យ៉ាកកូប ជាកូនរបស់ប្អូនស្រីគាត់មកដល់ គាត់ក៏រត់ទៅទទួល ទាំងឱបថើបទៀតផង ហើយនាំយ៉ាកកូបចូលទៅក្នុងផ្ទះ។ យ៉ាកកូបរៀបរាប់ប្រាប់ឡាបាន់ តាមដំណើររឿងទាំងអស់។ សូមមើលជំពូក |