យ៉ាកុបនិយាយថា៖ “សូមស្បថនឹងខ្ញុំនៅថ្ងៃនេះមក!”។ គាត់ក៏ស្បថនឹងយ៉ាកុប ហើយលក់សិទ្ធិកូនច្បងឲ្យយ៉ាកុប។
លោកុប្បត្តិ 27:32 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកឪពុករបស់គាត់សួរគាត់ថា៖ “តើឯងជានរណា?”។ គាត់ក៏ឆ្លើយថា៖ “ខ្ញុំជាកូនរបស់លោកឪពុក គឺអេសាវកូនប្រុសច្បងរបស់លោកឪពុកតើ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកជាឪពុកសួរថា៖ «ចុះឯងជាអ្នកណា?» គាត់ឆ្លើយថា៖ «ខ្ញុំនេះជាអេសាវ កូនច្បងរបស់លោកឪពុក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកជាឪពុកសួរថា៖ «នរណាហ្នឹង?» លោកអេសាវតបថា៖ «ខ្ញុំ អេសាវ ជាកូនច្បងរបស់លោកឪពុក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីសាកឪពុកគាត់សួរថា ចុះឯងជាអ្នកណា គាត់ឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក អាល់គីតាប អ៊ីសាហាក់ជាឪពុកសួរថា៖ «នរណាហ្នឹង?» អេសាវតបថា៖ «ខ្ញុំ អេសាវជាកូនច្បងរបស់លោកឪពុក»។ |
យ៉ាកុបនិយាយថា៖ “សូមស្បថនឹងខ្ញុំនៅថ្ងៃនេះមក!”។ គាត់ក៏ស្បថនឹងយ៉ាកុប ហើយលក់សិទ្ធិកូនច្បងឲ្យយ៉ាកុប។
បន្ទាប់មក យ៉ាកុបក៏ឲ្យនំប៉័ង និងសម្លសណ្ដែកដល់អេសាវ គាត់ក៏ហូប ហើយផឹក រួចក្រោកឡើងចេញបាត់ទៅ។ គឺយ៉ាងនេះឯងដែលអេសាវបានមើលងាយសិទ្ធិកូនច្បង៕
យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។