អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។
លោកុប្បត្តិ 27:26 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកឪពុករបស់គាត់និយាយនឹងគាត់ថា៖ “កូនអើយ ចូរចូលមកជិត ហើយថើបឪពុកមក៍!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិត ហើយថើបពុកមក៍!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកឪពុកគាត់ប្រាប់ថា ឥឡូវនេះ ចូរឯងមកថើបអញ កូនអើយ អាល់គីតាប បន្ទាប់មក អ៊ីសាហាក់ជាឪពុកនិយាយទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិតឪពុក ហើយថើបឪពុកសិន»។ |
អ៊ីសាកនិយាយថា៖ “ចូរយកឲ្យឪពុកមក ឪពុកនឹងហូបសាច់សត្វដែលកូនបរបាញ់បាន ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង”។ យ៉ាកុបក៏យកមកឲ្យគាត់ហូប ហើយយកស្រាទំពាំងបាយជូរមកឲ្យគាត់ផឹកដែរ។
យ៉ាកុបក៏ចូលទៅជិត ហើយថើបឪពុករបស់គាត់ នោះអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់គាត់ ក៏ឲ្យពរយ៉ាកុបថា៖ “មើល៍! ក្លិនកូនប្រុសរបស់យើងដូចក្លិនទីវាលដែលព្រះយេហូវ៉ាបានប្រទានពរ!