Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 អ៊ីសាក​ឪពុក​របស់គាត់​និយាយ​នឹង​គាត់​ថា​៖ “កូន​អើយ ចូរ​ចូលមកជិត ហើយ​ថើប​ឪពុក​មក៍​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត ហើយ​ថើប​ពុកមក៍!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អ៊ីសាក​ឪពុក​គាត់​ប្រាប់​ថា ឥឡូវ​នេះ ចូរ​ឯង​មក​ថើប​អញ កូន​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បន្ទាប់​មក អ៊ីសា‌ហាក់​ជា​ឪពុក​និយាយ​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:26
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ៊ីសាក​ក៏​មាន​ប្រសាសន៍​ថា៖ «លើក​ម្ហូប​ឲ្យ​ឪពុក​មក ឪពុក​នឹង​បរិភោគ​សាច់​ដែល​កូន​បាញ់​បាន រួច​សឹម​ឪពុក​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​រៀបចំ​ជូន​ឪពុក​ពិសា គាត់​បាន​ចាក់​ស្រា​ទំពាំង‌បាយជូរ​ជូន​លោក​ពិសា​ដែរ។


លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។


បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។


លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់‌សាឡុម​ទៅ​ទូល​ព្រះ‌រាជា។ ព្រះ‌រាជា​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី រួច​ព្រះ‌រាជា​ក៏​ឱប​សម្ដេច​អាប់‌សាឡុម។


សូម​បង​ថើប​អូន​ឲ្យ​អស់​ចិត្ត​មក ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង វិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ​ទៅ​ទៀត។


កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម