ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
លោកុប្បត្តិ 27:13 - ព្រះគម្ពីរខ្មែរសាកល ម្ដាយក៏និយាយនឹងគាត់ថា៖ “កូនអើយ សូមឲ្យបណ្ដាសារបស់ឯងធ្លាក់មកលើម្ដាយចុះ! គ្រាន់តែស្ដាប់តាមសំឡេងរបស់ម្ដាយ ហើយទៅយកឲ្យម្ដាយមក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ដាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្ដាសានោះធ្លាក់មកលើម្ដាយចុះ! រីឯកូនគ្រាន់តែស្ដាប់ពាក្យម្ដាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ អាល់គីតាប ម្តាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្តាសានោះធ្លាក់មកលើម្តាយចុះ! រីឯកូនគ្រាន់តែស្តាប់ពាក្យម្តាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ |
ព្រះយេហូវ៉ាមានបន្ទូលនឹងនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង មានជាតិសាសន៍ពីរចេញពីពោះនាង ហើយបែកចេញពីគ្នា ជាតិសាសន៍មួយនឹងខ្លាំងជាងជាតិសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”។
យ៉ាកុបនិយាយថា៖ “សូមស្បថនឹងខ្ញុំនៅថ្ងៃនេះមក!”។ គាត់ក៏ស្បថនឹងយ៉ាកុប ហើយលក់សិទ្ធិកូនច្បងឲ្យយ៉ាកុប។
គាត់ក៏ចេញទៅ យកមកឲ្យម្ដាយរបស់គាត់ ហើយម្ដាយរបស់គាត់ក៏ធ្វើម្ហូបដ៏ឆ្ងាញ់តាមដែលឪពុករបស់គាត់ចូលចិត្ត។
ដូច្នេះកូនអើយ ឥឡូវនេះចូរស្ដាប់តាមសំឡេងរបស់ម្ដាយចុះ។ ចូរក្រោកឡើង រត់គេចទៅឯឡាបាន់បងប្រុសរបស់ម្ដាយនៅហារ៉ាន
ខ្ញុំផ្ទាល់នឹងធានាសុវត្ថិភាពរបស់វា; លោកឪពុកអាចទារវាពីដៃរបស់ខ្ញុំបាន។ បើសិនខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វានៅចំពោះលោកឪពុកទេ នោះខ្ញុំនឹងមានបាបចំពោះលោកឪពុកអស់មួយជីវិត។
ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។