ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:31 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រលឹម​ស្រាង​កាល​ណា ពួក‌គេ​ក្រោក​ឡើង ហើយ​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួចលោក​អ៊ីសាក​ក៏​ជូន​ដំណើរ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​លោក​ទាំង​នោះ ហើយ​ពួក‌គេ​ក៏​ចេញ​ពី​លោក​ទៅ​ដោយ​សុខសាន្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ហើយ​ទ្រង់​ក៏​ចេញ​ពី​គាត់​ទៅ​ដោយ​មេត្រី​ចិត្ត

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីសា‌ហាក់​ជូន​ដំណើរ​ស្តេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:31
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី


រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។ ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។


ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


ដូច្នេះ​ឥឡូវនេះ ចូរ​ស្បថ​នឹង​យើង​នៅ​ទីនេះ​ដោយ​អាង​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​យើង ឬ​កូន​របស់យើង ឬ​ចៅ​របស់យើង​ឡើយ​។ ដូចដែល​យើង​បាន​ប្រព្រឹត្ត​ដល់​អ្នក​ដោយ​សេចក្ដីមេត្តា​យ៉ាងណា អ្នក​ត្រូវ​ប្រព្រឹត្ត​ដល់​យើង និង​ទឹកដី​ដែល​អ្នក​បាន​រស់នៅបណ្ដោះអាសន្ន​នេះ​យ៉ាងនោះដែរ”។


បន្ទាប់មក អ័ប្រាហាំ​នាំ​ចៀម និង​គោ​មក​ថ្វាយ​អ័ប៊ីម្ម៉ាឡិច ហើយ​ពួកគេ​ទាំង​ពីរ​ក៏​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​។


អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម ចងកែប​លា​របស់គាត់ រួច​យក​យុវជន​ពីរ​នាក់ និង​អ៊ីសាក​កូនប្រុស​របស់គាត់​ទៅ​ជាមួយ​។ គាត់​បាន​ពុះ​អុស​សម្រាប់​តង្វាយដុត ហើយ​ក្រោកឡើង​ទៅ​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​។


យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។


នៅ​ក្នុង​ថ្ងៃ​ដដែលនោះ ពួក​បាវបម្រើ​របស់​អ៊ីសាក​មក​ប្រាប់​គាត់​អំពី​រឿង​អណ្ដូង​ដែល​ពួកគេ​បាន​ជីក​នោះ​ថា​៖ “ពួកខ្ញុំ​បាន​រកឃើញ​ទឹក​ហើយ”។


ដូច្នេះ​ឥឡូវនេះ មក៍! ចូរឲ្យ​យើង​ចុះ​សន្ធិសញ្ញា​រវាង​យើង និង​ឯង ទុកជា​បន្ទាល់​រវាង​យើង និង​ឯង​ចុះ”។


ឡាបាន់​ក្រោកឡើង​ពី​ព្រលឹម ហើយ​ថើប​ចៅ​ៗ និង​ពួក​កូនស្រី​របស់គាត់ ព្រមទាំង​ឲ្យពរ​ពួកគេ​។ រួច​ឡាបាន់​ក៏​ចាកចេញទៅ ហើយ​ត្រឡប់​ទៅ​កន្លែង​របស់ខ្លួន​វិញ​៕


ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។