Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លុះ​ព្រលឹម​ស្រាង​កាល​ណា ពួក‌គេ​ក្រោក​ឡើង ហើយ​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួចលោក​អ៊ីសាក​ក៏​ជូន​ដំណើរ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​លោក​ទាំង​នោះ ហើយ​ពួក‌គេ​ក៏​ចេញ​ពី​លោក​ទៅ​ដោយ​សុខសាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​អ៊ីសាក​ជូន​ដំណើរ​ស្ដេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ហើយ​ទ្រង់​ក៏​ចេញ​ពី​គាត់​ទៅ​ដោយ​មេត្រី​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

31 បន្ទាប់​មក ពួក​គេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្បថ​សន្យា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីសា‌ហាក់​ជូន​ដំណើរ​ស្តេច និង​អស់​លោក​ដែល​មក​ជា​មួយ ហើយ​ពួក​គេ​នាំ​គ្នា​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:31
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា


គាត់​ជម្រាប​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​លាង​ជើង និង​ស្នាក់​នៅ​មួយ​យប់​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម ហើយ​បន្ដ​ដំណើរ​ទៅមុខ​ទៀត»។ ទេវតា​តប​ថា៖ «ទេ យប់​នេះ យើង​នឹង​សម្រាក​នៅ​តាម​ទី​ធ្លាក្រុង​វិញ»។


ដូច្នេះ លោក​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យនាង​ហាការ ដោយ​ដាក់​លើ​ស្មា​នាង ព្រម​ទាំង​កូន​របស់​នាង​ដែរ រួច​ប្រាប់​ឲ្យ​នាង​ចេញ​ទៅ។ នាង​ក៏​ចាក​ចេញ ហើយ​វិល​វល់​ចុះ​ឡើង​ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​ក្រុង​បៀរសេបា។


ដូច្នេះ សូម​អ្នក​ស្បថ​នឹង​ព្រះ​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ​ឥឡូវ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ឬ​កូន​ចៅ​របស់​ខ្ញុំ​ត​រៀង​ទៅ ដោយ​ភូត‌ភរ​ឡើយ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ និង​ស្រុក​ដែល​អ្នក​បាន​ស្នាក់​នៅ​នេះ​ដោយ​សប្បុរស ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដែរ»។


លោក​អ័ប្រា‌ហាំ​យក​ចៀម និង​គោ​មក​ថ្វាយ​ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច រួច​លោក​ទាំង​ពីរ​ក៏​តាំង​សញ្ញា​ជាមួយ​គ្នា។


លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


យ៉ាកុប​ពោល​ថា៖ «ចូរ​ស្បថ​ឲ្យ​ខ្ញុំ​សិន »។ គាត់​ក៏​ស្បថ​ឲ្យ ហើយ​លក់​សិទ្ធិ​ជា​កូន​ច្បង​នោះ​ឲ្យ​យ៉ាកុប។


នៅ​ថ្ងៃ​នោះឯង ពួក​អ្នក​បម្រើ​របស់​លោក​អ៊ីសាក​បាន​មក​ជម្រាប​លោក​ពី​ដំណើរ​អណ្តូង​ដែល​គេ​បាន​ជីក​នោះ​ថា៖ «យើងខ្ញុំ​បាន​រក​ឃើញ​ទឹក​ហើយ!»។


ដូច្នេះ ឥឡូវ​នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទុក​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក»។


ព្រលឹម​ស្រាងៗ លោក​ឡាបាន់​ក្រោក​ឡើង ហើយ​ថើប​ចៅ និង​កូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ​ពួក‌គេ រួច​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។


ដ្បិត​មនុស្ស​តែង​ស្បថ​ដោយអាង​អ្វី​មួយ​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ជា​ការ​បញ្ជាក់ ដើម្បី​បញ្ចប់​ទំនាស់​គ្រប់​បែប​យ៉ាង។


នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។


ប៉ុន្តែ ដាវីឌ​និយាយ​ដោយ​ស្បថ​ថា៖ «បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ និង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​មួយ​ជំហានពី​គ្នា​ទេ»។


ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​នឹង​នាំ​យើង​ចុះ​ទៅ​រក​ពួក​នោះ​បាន​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ ថា​លោក​មិន​សម្លាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​រក​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម