Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:30 - ព្រះគម្ពីរខ្មែរសាកល

30 រួច​អ៊ីសាក​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ហូប និង​ផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដូច្នេះ លោក​អ៊ីសាក​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​អស់​លោកទាំង​នោះ ហើយពួក​គេ​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​អ៊ីសាក​ធ្វើ​ពិធី​ជប់‌លៀង​ថ្វាយ​ស្ដេច និង​ជូន​លោក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 នោះ​គាត់​រៀប​ជប់‌លៀង​ដល់​គេ ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា‌ហាក់​ធ្វើ​ពិធី​ជប់​លៀង​ជូន​ស្តេច និង​ជូន​អ្នក​ទាំង​នោះ ហើយ​ពួក​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ឡុត​ទទូច​ដល់​ពួកគេ​យ៉ាងខ្លាំង ដូច្នេះ​ពួកគេ​ក៏​បែរទៅ​ជាមួយ​គាត់ ហើយ​ចូល​ក្នុង​ផ្ទះ​របស់គាត់​។ គាត់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកគេ ហើយ​ដុត​នំប៉័ងឥតមេ នោះ​ពួកគេ​ក៏​ហូប​។


កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។


ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។


បន្ទាប់មក យ៉ាកុប​ថ្វាយ​យញ្ញបូជា​នៅ​តំបន់ភ្នំ​នោះ ហើយ​ហៅ​បងប្អូន​របស់គាត់​មក​ហូប​អាហារ​។ ពួកគេ​ក៏​ហូប​អាហារ ហើយ​ស្នាក់​នៅ​តំបន់ភ្នំ​នោះ​មួយយប់​។


ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។


ចូរ​រាក់ទាក់​គ្នាទៅវិញទៅមក​ដោយគ្មាន​ការរអ៊ូរទាំ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម