Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:22 - ព្រះគម្ពីរខ្មែរសាកល

22 ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​អាប់រ៉ាម​ទូល​ស្ដេច​សូដុម​វិញ​ថា៖ «ទូលបង្គំ​សូម​យក​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ធ្វើ​ជា​សាក្សី​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​អាប់រ៉ាម​គាត់​ទូល​ទៅ​ស្តេច​សូដុំម​ថា ទូលបង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​សូដុម​វិញ​ថា៖ «ខ្ញុំ​សូម​យកអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ធ្វើ​ជា​សាក្សី​ថា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​នៃ​សូដុម​មានរាជឱង្ការ​នឹង​អាប់រ៉ាម​ថា​៖ “សូម​ប្រគល់​មនុស្ស​មក​យើង រីឯ​ទ្រព្យសម្បត្តិ​វិញ សូម​យក​សម្រាប់​អ្នក​ចុះ”។


លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


អ័ប្រាហាំ​បាន​ដាំ​ដើមតាម៉ារីស​នៅ​បៀរ-សេបា ហើយ​នៅ​ទីនោះ គាត់​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏អស់កល្បជានិច្ច​។


ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


សូម​ដោះ​ទូលបង្គំ​ឲ្យរួច ហើយ​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​ជនបរទេស​ផង ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។


ដែល​មាត់​របស់ពួកគេ​និយាយ​សេចក្ដីមិនពិត ហើយ​ដៃស្ដាំ​របស់ពួកគេ​ជា​ដៃស្ដាំ​ដែល​ស្បថដោយកុហក​។


ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ពិភពលោក និង​អស់អ្នកដែល​រស់នៅ​ក្នុង​វា ជារបស់​ព្រះយេហូវ៉ា


ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម