រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង
លោកុប្បត្តិ 25:9 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាក និងលោកអ៊ីសម៉ាអែល ដែលជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងល្អាងម៉ាក់ពេឡា នៅចម្ការអេប្រុន កូនរបស់សូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាក និងលោកអ៊ីស្មាអែល ជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងគុហាម៉ាកពេឡា នៅក្នុងចម្ការរបស់លោកអេប្រូន កូនរបស់លោកសូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាក នឹងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ អាល់គីតាប អ៊ីសាហាក់ និងអ៊ីស្មាអែល ជាកូនរបស់គាត់នាំគ្នាបញ្ចុះសពគាត់នៅក្នុងរូងភ្នំម៉ាកពេឡា នៅក្នុងចម្ការរបស់អេប្រុន កូនរបស់សូហារជនជាតិហេត ដែលស្ថិតនៅខាងកើតម៉ាមរេ |
រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង
អ៊ីសាកបានផុតដង្ហើម ហើយស្លាប់ទៅពេលមានអាយុច្រើន និងស្កប់ចិត្តនឹងអាយុរបស់ខ្លួន ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់ នោះអេសាវ និងយ៉ាកុបកូនប្រុសរបស់គាត់ក៏បញ្ចុះសពគាត់៕
កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។ យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។
នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។