ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។
គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។
គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
គាត់តបទៅវិញថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះសូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
នោះលោកមានប្រសាសន៍នឹងខ្ញុំថា: ‘ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយធ្វើឲ្យដំណើររបស់អ្នកបានជោគជ័យ ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីសាច់ញាតិរបស់ខ្ញុំ និងពីផ្ទះរបស់ឪពុកខ្ញុំបាន។
រួចគាត់ និងមនុស្សដែលនៅជាមួយគាត់ក៏ហូប និងផឹក ហើយស្នាក់នៅមួយយប់។ ពេលក្រោកឡើងពីព្រលឹម គាត់ក៏និយាយថា៖ “សូមបញ្ជូនខ្ញុំទៅឯចៅហ្វាយរបស់ខ្ញុំវិញទៅ”។
ដូច្នេះ ពួកគេនិយាយថា៖ “សូមឲ្យយើងហៅនាងក្រមុំមក ហើយសួរយោបល់នាងសិន”។
ក្រោយពីរ៉ាជែលបង្កើតយ៉ូសែប យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “សូមបញ្ជូនខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានទៅកន្លែងរបស់ខ្ញុំ និងស្រុករបស់ខ្ញុំវិញ។
ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ប្រៀបដូចជាទឹកត្រជាក់ដល់ព្រលឹងដែលអស់កម្លាំង។
យើង គឺយើងហ្នឹងហើយ បាននិយាយ មែនហើយ យើងបានហៅគាត់មក; យើងបាននាំគាត់មក ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។