លោកុប្បត្តិ 24:40 - ព្រះគម្ពីរខ្មែរសាកល40 នោះលោកមានប្រសាសន៍នឹងខ្ញុំថា: ‘ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយធ្វើឲ្យដំណើររបស់អ្នកបានជោគជ័យ ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីសាច់ញាតិរបស់ខ្ញុំ និងពីផ្ទះរបស់ឪពុកខ្ញុំបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ប៉ុន្តែ លោកមានប្រសាសន៍មកខ្ញុំថា "ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅជាមួយអ្នក ដើម្បីធ្វើឲ្យដំណើររបស់អ្នកបានសម្រេច ហើយអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសខ្ញុំ ពីញាតិសន្តាន និងពីក្រុមគ្រួសារឪពុករបស់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត សូមមើលជំពូកអាល់គីតាប40 គាត់តបមកខ្ញុំវិញថា “អុលឡោះតាអាឡាដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នក បានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្តឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្តាន និងក្រុមគ្រួសារខ្ញុំមកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ សូមមើលជំពូក |
ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។