ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:54 - ព្រះគម្ពីរខ្មែរសាកល

រួច​គាត់ និង​មនុស្ស​ដែល​នៅជាមួយ​គាត់​ក៏​ហូប និង​ផឹក ហើយ​ស្នាក់នៅមួយយប់​។ ពេល​ក្រោកឡើង​ពី​ព្រលឹម គាត់​ក៏​និយាយថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ​ទៅ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ទើប​គាត់ និង​ពួក​អ្នក​ដែល​រួម​ដំណើរ​មក​ជា‌មួយ​នាំ​គ្នា​ពិសា​បាយ​ទឹក ហើយ​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក គាត់​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង​ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជំរាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ​ហើយ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ទើប​គាត់​បរិភោគ​បាយ​ទឹក​ជា​មួយ​អស់​លោក ដែល​រួម​ដំណើរ​ជា​មួយ​គាត់ ហើយ​យប់​នោះ​គេ​ក៏​នាំ​គ្នា​ស្នាក់​នៅ​ទី​នោះ​ទៅ។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក អ្នក​បម្រើ​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:54
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​បាវបម្រើនោះ​តប​នឹង​ពួកគេ​ថា​៖ “កុំ​ពន្យារពេល​ខ្ញុំ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ដំណើរ​របស់ខ្ញុំ​បាន​ជោគជ័យ​ហើយ​។ សូម​បញ្ជូន​ខ្ញុំ​ទៅ​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ”។


ពួកគេ​ក៏​ជូនដំណើរ​រេបិកា​ប្អូនស្រី​របស់ខ្លួន និង​មេដោះ​របស់នាង​ទៅ​ជាមួយ​បាវបម្រើ​របស់​អ័ប្រាហាំ និង​មនុស្ស​របស់គាត់​។


ក្រោយពី​រ៉ាជែល​បង្កើត​យ៉ូសែប យ៉ាកុប​ក៏​និយាយ​នឹង​ឡាបាន់​ថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​កន្លែង​របស់ខ្ញុំ និង​ស្រុក​របស់ខ្ញុំ​វិញ​។


រួច​គាត់​ជូនដំណើរ​បងប្អូន​របស់គាត់​។ នៅពេល​ពួកគេ​ចេញដំណើរទៅ គាត់​ប្រាប់​ពួកគេ​ថា​៖ “កុំ​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ​ឡើយ”។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


កុំ​ពោលថា​៖ “ម្ដេចក៏​កាល​ពីមុន​ល្អ​ជាង​សព្វថ្ងៃ​?” នោះ​ឡើយ ដ្បិត​មិនមែន​មកពី​ប្រាជ្ញា​ទេ ដែល​អ្នក​បាន​សួរ​ដូច្នេះ​។