Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:59 - ព្រះគម្ពីរខ្មែរសាកល

59 ពួកគេ​ក៏​ជូនដំណើរ​រេបិកា​ប្អូនស្រី​របស់ខ្លួន និង​មេដោះ​របស់នាង​ទៅ​ជាមួយ​បាវបម្រើ​របស់​អ័ប្រាហាំ និង​មនុស្ស​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 ដូច្នេះ គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេ​ដោះ​របស់​នាង អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ និង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 គេ​ក៏​អនុញ្ញាត​ឲ្យ​នាង​រេបិកា​ជា​ប្អូន និង​មេ​ដោះ​របស់​នាង ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​លោក​អប្រាហាំ និង​អស់​អ្នក​ដែល​មក​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង នឹង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

59 គេ​ក៏​អនុញ្ញាត​ឲ្យ​រ៉ហ្វ៊ីកា ជា​ប្អូន និង​មេ​ដោះ​របស់​នាង​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម និង​អ្នក​ដែល​មក​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:59
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់ និង​បេធូអែល​តប​វិញ​ថា​៖ “ការ​នេះ​មក​ពី​ព្រះយេហូវ៉ា យើង​មិនអាច​ប្រាប់​លោក​ថា​អាក្រក់ ឬ​ល្អ​បានទេ​។


បន្ទាប់មក បាវបម្រើ​នោះ​ក៏​យក​គ្រឿងអលង្ការ​ប្រាក់ គ្រឿងអលង្ការ​មាស និង​សម្លៀកបំពាក់​មក​ឲ្យ​រេបិកា ហើយ​គាត់​ក៏​ឲ្យ​របស់មានតម្លៃ​ដល់​បងប្រុស​របស់នាង និង​ម្ដាយ​របស់នាង​ដែរ​។


រួច​គាត់ និង​មនុស្ស​ដែល​នៅជាមួយ​គាត់​ក៏​ហូប និង​ផឹក ហើយ​ស្នាក់នៅមួយយប់​។ ពេល​ក្រោកឡើង​ពី​ព្រលឹម គាត់​ក៏​និយាយថា​៖ “សូម​បញ្ជូន​ខ្ញុំ​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ​ទៅ”។


ពួកគេ​ហៅ​រេបិកា​មក ហើយ​សួរ​នាង​ថា​៖ “តើ​កូន​ព្រម​ទៅ​ជាមួយ​បុរស​នេះ​ឬទេ​?”។ នាង​ឆ្លើយថា​៖ “ខ្ញុំ​ព្រម​ទៅ”។


ពួកគេ​ឲ្យពរ​រេបិកា ហើយ​និយាយ​នឹង​នាង​ថា​៖ “ប្អូនស្រី​របស់យើង​អើយ សូមឲ្យ​ឯង​បាន​ទៅជា​រាប់ពាន់​រាប់ម៉ឺន​នាក់ សូមឲ្យ​ពូជពង្ស​របស់ឯង​យក​ខ្លោងទ្វារ​របស់​សត្រូវ​ជាកម្មសិទ្ធិ​ចុះ”។


បន្ទាប់មក ដេបូរ៉ា​ដែលជា​មេដោះ​របស់​រេបិកា​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ​ក្រោម​ដើមអូក​ដែល​នៅ​ខាងត្បូង​បេត-អែល ដូច្នេះ​គេ​ដាក់ឈ្មោះ​ដើមឈើនោះ​ថា អាឡុន-បាគូថ​។


ជាការពិត យើង​មិនដែល​ប្រើ​ពាក្យ​បញ្ជោរ ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ ហើយក៏មិនដែល​ធ្វើពុត​ដោយ​ចិត្តលោភលន់​ឡើយ​——​ព្រះ​ជា​សាក្សី​អំពីការនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម