គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។
លោកុប្បត្តិ 24:21 - ព្រះគម្ពីរខ្មែរសាកល បុរសនោះសម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់ ដើម្បីឲ្យដឹងថាតើព្រះយេហូវ៉ាទ្រង់ធ្វើឲ្យដំណើររបស់គាត់បានជោគជ័យឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះសម្លឹងមើលនាង ទាំងនឹកក្នុងចិត្តចង់ដឹងថា តើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើររបស់គាត់បានសម្រេចមែន ឬយ៉ាងណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្តចង់ដឹងថា តើព្រះជាម្ចាស់ប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវនោះសំឡឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសំរេចការឬទេ អាល់គីតាប បុរសនោះសម្លឹងមើលនាង ហើយនឹកក្នុងចិត្ត ចង់ដឹងថា តើអុលឡោះតាអាឡាប្រោសឲ្យដំណើររបស់គាត់បានសម្រេចតាមបំណង មែនឬយ៉ាងណា។ |
គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។
នាងក៏ប្រញាប់ចាក់ពីក្អមរបស់នាងទៅក្នុងស្នូកសត្វ ហើយរត់ទៅអណ្ដូងដើម្បីដងទឹកទៀត គឺនាងដងទឹកឲ្យអូដ្ឋទាំងអស់របស់គាត់។
ហើយនិយាយថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំ! ព្រះអង្គមិនបានបោះបង់ចោលសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គចំពោះចៅហ្វាយរបស់ទូលបង្គំឡើយ។ រីឯទូលបង្គំវិញ ព្រះយេហូវ៉ាបាននាំទូលបង្គំតាមផ្លូវមកផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ”។
ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គទ្រង់ល្អ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច——
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
តើនរណាមានប្រាជ្ញា? ចូរឲ្យអ្នកនោះយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយយល់ច្បាស់នូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចុះ!៕
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
រីឯម៉ារាវិញ នាងបានរក្សាទុកសេចក្ដីទាំងអស់នេះ ទាំងត្រិះរិះពិចារណាក្នុងចិត្តរបស់នាង។
បន្ទាប់មក ព្រះយេស៊ូវក៏ចុះទៅណាសារ៉ែតវិញជាមួយឪពុកម្ដាយ ហើយស្ដាប់បង្គាប់ពួកគាត់។ រីឯម្ដាយវិញ នាងបានរក្សាហេតុការណ៍ទាំងអស់នេះទុកក្នុងចិត្ត។