Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:21 - អាល់គីតាប

21 បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត ចង់​ដឹង​ថា តើអុលឡោះ‌តាអាឡា​ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 បុរស​នោះ​សម្លឹងមើល​នាង​យ៉ាង​ស្ងៀមស្ងាត់ ដើម្បីឲ្យ​ដឹង​ថា​តើ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ដំណើរ​របស់គាត់​បាន​ជោគជ័យ​ឬយ៉ាងណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បុរស​នោះ​សម្លឹង​មើល‌នាង ទាំង​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​មែន ឬ​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បុរស​នោះ​សម្លឹង​មើល​នាង ហើយ​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​ថា តើ​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​ដំណើរ​របស់​គាត់​បាន​សម្រេច​តាម​បំណង មែន​ឬ​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បាវ​នោះ​សំឡឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សំរេច​ការ​ឬ​ទេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​របស់​ខ្ញុំ សូម​ទ្រង់​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សំដែង​ចិត្ត​សន្តោស​មេត្តា​ដល់​អ៊ីព្រហ៊ីម​ជា​ចៅ‌ហ្វាយ​ខ្ញុំ​ផង!


នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្តូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។


ទាំង​ពោល​ថា៖ «សូម​អរគុណអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​ខ្ញុំ ដែល​តែង​តែ​សំដែង​ចិត្ត​សន្តោស​មេត្តា និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ​ជា​និច្ច! អុលឡោះ‌តាអាឡា​នាំ​ផ្លូវ​ខ្ញុំ រហូត​ដល់​បាន​មក​ជួប​បង‌ប្អូន​ត្រូវ​ជា​ញាតិ​នឹង​ចៅ‌ហ្វាយ​ខ្ញុំ»។


គាត់​តប​ទៅ​វិញ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ​សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។


អ្នក​ទាំង​នោះ​ត្រូវ​តែ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​លោក!


រីឯ​នាង​ម៉ារីយំ​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ដ ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។


បន្ទាប់​មក អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ឪពុក‌ម្តាយ​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ ម្តាយ​របស់​អ៊ីសា​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម