Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:20 - ព្រះគម្ពីរខ្មែរសាកល

20 នាង​ក៏​ប្រញាប់​ចាក់​ពី​ក្អម​របស់នាង​ទៅក្នុង​ស្នូកសត្វ ហើយ​រត់​ទៅ​អណ្ដូង​ដើម្បី​ដងទឹក​ទៀត គឺ​នាង​ដងទឹក​ឲ្យ​អូដ្ឋ​ទាំងអស់​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នាង​ក៏​ប្រញាប់​ប្រញាល់​ចាក់​ទឹក​ពី​ក្នុង​ក្អម ចុះ​ទៅ​ក្នុង​ស្នូក រួច​រត់​ទៅ​ដង​ពី​អណ្ដូង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​ទាំង​អស់​របស់​គាត់​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្ដូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក​ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នាង​ក៏​ប្រញាប់‌ប្រញាល់​ចាក់​ទឹក​ទៅ​ក្នុង​ស្នូក​សត្វ រួច​នាង​រត់​ទៅ​ដង​ពី​អណ្តូង​មក​ទៀត គឺ​នាង​បាន​ដង​ទឹក ឲ្យ​អូដ្ឋ​ទាំង​អស់​ផឹក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:20
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឲ្យ​គាត់​ផឹក​រួចហើយ នាង​និយាយថា​៖ “ខ្ញុំ​នឹង​ដងទឹក​ឲ្យ​អូដ្ឋ​របស់លោក​ដែរ រហូតដល់​វា​ផឹក​ឆ្អែត”។


បុរស​នោះ​សម្លឹងមើល​នាង​យ៉ាង​ស្ងៀមស្ងាត់ ដើម្បីឲ្យ​ដឹង​ថា​តើ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ដំណើរ​របស់គាត់​បាន​ជោគជ័យ​ឬយ៉ាងណា​។


អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖ “សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម