ពេលនោះ អេប្រុនកំពុងអង្គុយនៅកណ្ដាលចំណោមកូនចៅហេត។ អេប្រុនជាជនជាតិហេតក៏តបនឹងអ័ប្រាហាំ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង ដោយនិយាយថា៖
លោកុប្បត្តិ 23:9 - ព្រះគម្ពីរខ្មែរសាកល ឲ្យគាត់ប្រគល់រអាងនៅម៉ាក់ពេឡាដែលជារបស់គាត់មកខ្ញុំ វានៅចុងចម្ការរបស់គាត់ទេ។ សូមឲ្យគាត់ប្រគល់វាមកខ្ញុំតាមតម្លៃពេញ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ នៅចំពោះអស់លោកផង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសូមឲ្យគាត់ប្រគល់ល្អាងម៉ាក់ពេឡា ជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺល្អាងដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីបញ្ចុះសព នៅចំពោះមុខអ្នករាល់គ្នាផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសូមឲ្យគាត់ផ្ទេរគុហាម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ អាល់គីតាប គឺសូមឲ្យគាត់ផ្ទេររូងភ្នំម៉ាកពេឡា ដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺរូងភ្នំដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់រូងភ្នំនោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្តាលចំណោមបងប្អូនទាំងអស់គ្នា»។ |
ពេលនោះ អេប្រុនកំពុងអង្គុយនៅកណ្ដាលចំណោមកូនចៅហេត។ អេប្រុនជាជនជាតិហេតក៏តបនឹងអ័ប្រាហាំ ខណៈដែលកូនចៅហេតកំពុងស្ដាប់ គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង ដោយនិយាយថា៖
“ខ្ញុំជាជនរស់នៅបណ្ដោះអាសន្ន និងជាជនសាត់អណ្ដែតក្នុងចំណោមអស់លោក។ សូមឲ្យកម្មសិទ្ធិមួយដល់ខ្ញុំ សម្រាប់ធ្វើជាផ្នូរក្នុងចំណោមអស់លោក ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនេះ ចេញពីមុខខ្ញុំផង”។
រួចនិយាយនឹងពួកគេថា៖ “ប្រសិនបើអស់លោកសុខចិត្តឲ្យខ្ញុំបញ្ចុះសពនេះចេញពីមុខខ្ញុំ នោះសូមស្ដាប់ខ្ញុំសិន ហើយសូមជួយអង្វរអេប្រុនកូនរបស់សូហារជំនួសខ្ញុំផង
ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។
យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
កុំជំពាក់អ្វីដល់អ្នកណាឡើយ ក្រៅពីការស្រឡាញ់គ្នាទៅវិញទៅមក។ ជាការពិត អ្នកដែលស្រឡាញ់អ្នកដទៃ បានបំពេញក្រឹត្យវិន័យឲ្យសម្រេចហើយ។