Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គឺ​សូម​ឲ្យ​គាត់​ប្រគល់​ល្អាង​ម៉ាក់ពេ‌ឡា ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​ល្អាង​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សម្រាប់​ជា​ទី​បញ្ចុះ​សព នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ឲ្យ​គាត់​ប្រគល់​រអាង​នៅ​ម៉ាក់ពេឡា​ដែល​ជារបស់​គាត់​មក​ខ្ញុំ វា​នៅ​ចុង​ចម្ការ​របស់គាត់​ទេ​។ សូមឲ្យ​គាត់​ប្រគល់​វា​មក​ខ្ញុំ​តាម​តម្លៃ​ពេញ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ នៅចំពោះ​អស់លោក​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​គុហា​ម៉ាកពេ‌ឡា ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​គុហា​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​គុហា​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នៅ​កណ្ដាល​ចំណោម​បងប្អូន​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​សូម​ឲ្យ​គាត់​ផ្ទេរ​រូង​ភ្នំ​ម៉ាកពេ‌ឡា ដែល​ជា​កម្ម‌សិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​រូង​ភ្នំ​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​រូង​ភ្នំ​នោះ​មក​ខ្ញុំ គិត​តាម​តម្លៃ​ពិត​ប្រាកដ ដើម្បី​ខ្ញុំ​យក​ទី​បញ្ចុះ​សព​នោះ ធ្វើ​ជា​កម្ម‌សិទ្ធិ​របស់​ខ្ញុំ នៅ​កណ្តាល​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖


«ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ សូម​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​ប្រពន្ធ​ខ្ញុំ ដែល​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ​ផង»។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន ជា​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង


ជា​ចម្ការ​ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហេត។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ។


បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ


គឺ​កូន​ចៅ​របស់​លោក​បាន​ដឹក​សព​របស់​លោក​ទៅ​ស្រុក​កាណាន ហើយ​បញ្ចុះ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់‌ពេឡា នៅ​ជិត​ម៉ាមរេ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន ជា​សាសន៍​ហេត ទុក​ជា​ទី​បញ្ចុះ​សព។


ឯ​ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្ដា‌ជន​ទៅ»។


ប៉ុន្តែ ស្តេច​ដាវីឌ​មាន​រាជ‌ឱង្ការ​នឹង​អ័រ៉ៅ‌ណា​ថា៖ «កុំ​អី គឺ​យើង​ចង់​ទិញ​ពេញ​ថ្លៃ យើង​មិន​ព្រម​យក​របស់​ឯង ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​តង្វាយ​ដុត​ណា ដោយ​ឥត​បង់​ថ្លៃ​ទិញ​នោះ​ឡើយ»។


កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។


មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម