លោកុប្បត្តិ 23:20 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចម្ការនោះ ព្រមទាំងរអាងដែលនៅទីនោះត្រូវបានផ្ទេរឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ ដោយកូនចៅហេត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះ ពួកកូនចៅហេតបានប្រគល់ទៅឲ្យលោកអ័ប្រាហាំ ទុកជាកន្លែងសម្រាប់បញ្ចុះសពរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងគុហាដែលនៅលើដីនោះ មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំការនឹងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។ អាល់គីតាប ដូច្នេះ ជនជាតិហេតបានផ្ទេរដីចម្ការ និងរូងភ្នំដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់អ៊ីព្រហ៊ីម ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារគាត់។ |
បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។
“ខ្ញុំជាជនរស់នៅបណ្ដោះអាសន្ន និងជាជនសាត់អណ្ដែតក្នុងចំណោមអស់លោក។ សូមឲ្យកម្មសិទ្ធិមួយដល់ខ្ញុំ សម្រាប់ធ្វើជាផ្នូរក្នុងចំណោមអស់លោក ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនេះ ចេញពីមុខខ្ញុំផង”។
ជាចម្ការដែលអ័ប្រាហាំបានទិញពីកូនចៅហេត។ គឺនៅទីនោះហើយ ដែលអ័ប្រាហាំត្រូវគេបញ្ចុះជាមួយសារ៉ាប្រពន្ធរបស់គាត់។
អ៊ីសាក និងអ៊ីសម៉ាអែលកូនប្រុសរបស់គាត់ ក៏បញ្ចុះគាត់នៅក្នុងរអាងនៅម៉ាក់ពេឡា ត្រង់ចម្ការរបស់អេប្រុនកូនប្រុសសូហារជាជនជាតិហេត ដែលនៅទល់មុខម៉ាមរេ
យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។