ឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិនៅចំពោះភ្នែកកូនចៅហេត គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង។
លោកុប្បត្តិ 23:19 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ អ័ប្រាហាំបានបញ្ចុះសារ៉ាប្រពន្ធរបស់គាត់ក្នុងរអាងត្រង់ចម្ការនៅម៉ាក់ពេឡា ទល់មុខម៉ាមរេ (ម៉ាមរេគឺហេប្រុន) ក្នុងដែនដីកាណាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចម្ការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចំការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន អាល់គីតាប បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ |
ឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិនៅចំពោះភ្នែកកូនចៅហេត គឺនៅចំពោះមនុស្សទាំងអស់ដែលចូលតាមខ្លោងទ្វារទីក្រុង។
ដូច្នេះ ចម្ការនោះ ព្រមទាំងរអាងដែលនៅទីនោះត្រូវបានផ្ទេរឲ្យអ័ប្រាហាំ ទុកជាកម្មសិទ្ធិសម្រាប់ជាផ្នូរ ដោយកូនចៅហេត៕
អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។ ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
អ៊ីស្រាអែលនិយាយនឹងគាត់ថា៖ “ចូរទៅមើល ថាតើពួកបងប្រុសរបស់ឯងសុខសាន្តឬយ៉ាងណា ហើយហ្វូងចៀមសុខសាន្តឬយ៉ាងណា រួចនាំពាក្យមកយើងវិញ”។ ដូច្នេះ ឪពុកបានចាត់គាត់ពីជ្រលងភ្នំហេប្រុន ហើយគាត់ក៏ទៅដល់ស៊ីគែម។
កាលណាយើងបានដេកលក់ជាមួយដូនតារបស់យើង ឯងត្រូវយកយើងចេញពីអេហ្ស៊ីប ហើយបញ្ចុះយើងក្នុងផ្នូររបស់ពួកគាត់”។ យ៉ូសែបតបថា៖ “ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកឪពុក”។
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
រួចយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយនិយាយថា៖ “ព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះ”។
គេក៏ខ្លាចកន្លែងខ្ពស់ និងគ្រោះថ្នាក់នៅតាមផ្លូវ; រីឯដើមអាល់ម៉ុងក៏ចេញផ្កា កណ្ដូបក៏អូសខ្លួន ហើយចំណង់ក៏រសាយទៅ; នេះគឺដោយសារមនុស្សនឹងទៅរកលំនៅអស់កល្បជានិច្ចរបស់ខ្លួន នោះពួកអ្នកកាន់ទុក្ខនឹងដើរចុះឡើងតាមផ្លូវតូច;
ពេលនោះ ធូលីដីនឹងត្រឡប់ទៅផែនដីដូចដើមវិញ ហើយវិញ្ញាណក៏នឹងត្រឡប់ទៅព្រះដែលបានប្រទានវាមកដែរ។
ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។