Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:20 - ព្រះគម្ពីរខ្មែរសាកល

20 ដូច្នេះ ចម្ការ​នោះ ព្រមទាំង​រអាង​ដែល​នៅ​ទីនោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ ដោយ​កូនចៅ​ហេត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ ចម្ការ និង​ល្អាង​ដែល​នៅ​ក្នុង​ចម្ការ​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ទៅ​ឲ្យ​លោក​អ័ប្រា‌ហាំ ទុក​ជា​កន្លែង​សម្រាប់​បញ្ចុះ​សព​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដូច្នេះ ជន‌ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចម្ការ និង​គុហា​ដែល​នៅ​លើ​ដី​នោះ មក​ជា​កម្មសិទ្ធិ​របស់​លោក​អប្រាហាំ ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចំការ​នឹង​រអាង​ដែល​នៅ​ទី​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ផ្តាច់​ទៅ​អ័ប្រា‌ហាំ ទុក​សំរាប់​ជា​កន្លែង​កប់​ខ្មោច​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដូច្នេះ ជន‌ជាតិ​ហេត​បាន​ផ្ទេរ​ដី​ចម្ការ និង​រូង​ភ្នំ​ដែល​នៅ​លើ​ដី​នោះ​មក​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីព្រហ៊ីម ទុក​ជា​កន្លែង​បញ្ចុះ​សព​ក្រុម​គ្រួសារ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​ស៊ីដូន​ជា​កូនច្បង និង​ហេត


បន្ទាប់ពីការទាំងនេះ អ័ប្រាហាំ​បាន​បញ្ចុះ​សារ៉ា​ប្រពន្ធ​របស់គាត់​ក្នុង​រអាង​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា ទល់មុខ​ម៉ាមរេ (​ម៉ាមរេ​គឺ​ហេប្រុន​) ក្នុង​ដែនដី​កាណាន​។


“ខ្ញុំ​ជា​ជនរស់នៅបណ្ដោះអាសន្ន និង​ជា​ជនសាត់អណ្ដែត​ក្នុងចំណោម​អស់លោក​។ សូម​ឲ្យ​កម្មសិទ្ធិ​មួយ​ដល់​ខ្ញុំ សម្រាប់ធ្វើជា​ផ្នូរ​ក្នុងចំណោម​អស់លោក ដើម្បីឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នេះ ចេញពី​មុខ​ខ្ញុំ​ផង”។


ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​ហេត​។ គឺ​នៅ​ទីនោះ​ហើយ ដែល​អ័ប្រាហាំ​ត្រូវគេ​បញ្ចុះ​ជាមួយ​សារ៉ា​ប្រពន្ធ​របស់គាត់​។


អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ


យ៉ាកុប​បង្គាប់​ពួកគេ​ទៀត​ថា​៖ “យើង​នឹង​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់យើង​។ ចូរ​បញ្ចុះ​យើង​ជាមួយ​ដូនតា​របស់យើង ក្នុង​រអាង​នៅ​ចម្ការ​របស់​អេប្រុន​ជនជាតិហេត


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម